ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ផ្ទុះ​ឡើងជា​ថ្មី​ស្រែ​កថា​«អយុត្តិធម៌​ណាស់»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ចុង​ក្រោយ ​នៅល្ងាចថ្ងៃទី៣០ ធ្នូ ​​ដដែលថា ក្រុម​ពលរដ្ឋ​អ្នក​តវ៉ា​បានលិខិត​​មួយ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​៣០ ខែធ្នូ ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋ​លេខា​ធិការ…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ចុង​ក្រោយ ​នៅល្ងាចថ្ងៃទី៣០ ធ្នូ ​​ដដែលថា ក្រុម​ពលរដ្ឋ​អ្នក​តវ៉ា​បានលិខិត​​មួយ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​៣០ ខែធ្នូ ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋ​លេខា​ធិការ ងី ច័​ន្ទ្រ​ផល តាម​ចំណារ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជម្រាប​មក​លោក​អភិបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​ការ​ខូចខាត​ផល​ប្រយោជន៍​របស់ប្រជាពលរដ្ឋ និង​រក្សា​ភាព​ដើម​នៃ​ទីតាំង​ទំនាស់​រង់ចាំ​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ជា​មុន​សិន​។

លិខិត​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ថា ក្រសួង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​៨​គ្រួសារ ដែល​បាន​ប្ដឹង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​គូកន ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ ព្រំ បូរ ពាក់​ព័ន្ធ​នឹង​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​តវ៉ា បាន​ធ្វើ​សន្និសីទ​ភ្លាម​ៗ​នៅ​ល្ងាច​ថ្ងៃ​ដដែលនោះ​ដែរ ជុំវិញ​ការ​អនុវត្ត​ចំណាត់ការ​រដ្ឋបាល​របស់​អាជ្ញាធរ​ខណ្ឌ​នេះ ​។

សូមបញ្ជាក់ថា អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​បាន​ធ្វើការ​តវ៉ា ព្រមទាំង​ព្យាយាម​ដុត​កង់​ឡាន​ប្រឆាំង​នឹង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ដែល​បាន​ចុះ​ទៅ​ការពារ​គ្រឿងចក្រ ធ្វើ​របង​របស់​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្របច្បាប់ ។ នៅ​ក្នុង​ការ​តវ៉ា​នេះ ក៏​មានការ​ប្រឈម​មុខ និង​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​យ៉ាង​ជូរ​ចត់ ព្រមទាំង​រុញ​គ្នា រវាង​កម្លាំង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​ផង​ដែរ ។

ទោះបីជា​យ៉ាងនេះ​ក្តី​ពុំ​មាន​ហិង្សា​ណាមួយ​បាន​កើតឡើង​នោះ​ទេ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​តានតឹង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ នៅ​ចំណុច​ដី​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

អ្នក​តវ៉ា​ដែល​ត្រូវ​ឃាត់ខ្លួន ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ ឡេ​ង សុ​ភ័​ក្រ អាយុ​២៦​ឆ្នាំ មាន​លំនៅ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ប្រមាណ​ជាង​២០០​នាក់ បាន​ចុះ​ទៅ​ការពារ​គ្រឿងចក្រ ដើម្បី​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដី​ចំនួន​៨​ឡូត៍​ជា​ដី​ស្របច្បាប់ ។ បន្ទាប់​ពី​អាជ្ញាធរ​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​របស់​លោក គង់ ទី ដែល​អាជ្ញាធរ​ចោទ​ថា បាន​សាងសង់​រំលោភ​យក​ដី​គេ​ដែល​មានកម្ម​សិទ្ធិ​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ។

នៅ​ព្រឹក​នោះ​ពលរដ្ឋ​ដែល​ត្រូវ​គេ​រុះរើ​ផ្ទះ​បាន​ផ្ទុះ​ការ​តវ៉ា​ថ្មី​ម្តងទៀត ហើយ​ក៏​បាន​ព្យាយាម​ប្រមូល​កង់​រថយន្ត​ចាស់​ៗ​មក​ដុត បង្អើល​មេឃ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ទៅ​អន្តរាគមន៍​ពន្លត់ ព្រមទាំង​ប្រមូល​យក​ចេញពី​ទីនោះ ។ នៅ​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន អ្នក​តវ៉ា​ម្នាក់​រុញ​បញ្ចូល​រថយន្ត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ធ្នូ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ក្រោម​ការ​ដឹកនាំ​ដោយ​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​របស់​លោក ព្រំ បូរ ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ នៅ​តំបន់​អភិវឌ្ឍន៍ ដើម្បី​យក​ដី​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ ។

នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ គណៈ​បញ្ជាការ​ឯកភាព​ក៏​បាន​បន្ត​រុះរើ​សំណង់​របស់​លោក គង់ ទី បន្ត​ទៀត ដើម្បី​យក​ដី​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​(​ប្លង់​រឹង​) ។ ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គ្រួសារ​លោក ព្រំ បូរ និង​លោក គង់ ទី ព្រមទាំង​ប្រជាពលរដ្ឋ ដែល​ប្រឈម​មុខ​នឹង​ការ​រុះរើ​បន្ត​ទៀត​ក៏​បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ជា​បន្តបន្ទាប់​និង​ស្រែ​កថា អយុត្តិធម៌ ។ បញ្ហា​រៀបរយ​តំបន់​អភិវឌ្ឍ​ឫស្សី​កែវ​នៅ​មានការ​តវ៉ា​ច្រើន​ទៀត​ចេញពី​អ្នក​រំលោភ​។ ក្រុម​មន្ត្រី​និយាយ​ថា ពួក​គេ​ក៏​មាន​ចំណែក​ដី​ដែល​បាន​បែងចែក​ដូច​គ្នា តែ​ពួក​គាត់​សម្អាង​ថា​នៅ​ទី​នេះ​យូរហើយ មិន​ព្រម​ទទួល​ចំណែក​ដី​តាម​ការ​បែងចែក​នោះ​ទេ ទើប​បង្កើត​ជា​បញ្ហា​ឡើង ។

អត្ថបទសរសេរ ដោយ