ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកអុស​ដុះ​ស្លែ​២​គ្រឿង​ត្រូវ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រីស្នំ​ចាប់​យក​មក​រក្សា​ទុក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ​ថា ករណី​រថយន្ត​ដឹកអុស​ដែល​បាន​ចាប់​នោះ គឺ​ជំនាញ​បាន​ធ្វើការ​ពិន័យ​ហើយ…

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ​ថា ករណី​រថយន្ត​ដឹកអុស​ដែល​បាន​ចាប់​នោះ គឺ​ជំនាញ​បាន​ធ្វើការ​ពិន័យ​ហើយ ។ លោក​បន្ត​ថា រថយន្ត​ដឹកអុស​នោះ​ពេល​នេះ​បាន​ចាប់​យក​មក​រក្សា​ទុក​នៅ​ស្រីស្នំ មិន​មានការ​ដោះ​លែង​នោះ​ទេ គឺ​ធ្វើការ​ពិន័យ​អន្តរការណ៍ តាម​ផ្លូវច្បាប់​នៃ​រដ្ឋបាល​ព្រៃឈើ ។

ការ​អះអាង​របស់​លោក ម៉ុង ប៊ុ​ន​លី​ម យ៉ាង​ដូច្នេះ​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា មានការ​ដោះ​លែង​រថយន្ត​ដឹកអុស​ចំនួន​២​គ្រឿង ត្រឹមតែ​សម្រួល​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ដឹក​បន្ត​តែ​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា រថយន្ត​ដឹកអុស​នោះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សៀមរាប​សហការ​ជាមួយ​នគរបាល​ស្រុក​ស្រីស្នំ​បាន​ចាប់​រថយន្ត​ខ្នាត​ធំ​ចំនួន​២ គ្រឿង ដែល​បាន​ដឹកអុស​រួច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្រីស្នំ ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​បាន​ទម្លាយ​ថា រថយន្ត​ដឹកឈើ​ប្រភេទ​អុស​ទាំង​២​គ្រឿង​នោះ​ត្រូវ​បាន​ដឹក​ចេញពី​ភូមិ​រាជ​ជ​ន្ទ​ល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ឆ្លងកាត់​ស្រុក​ស្រីស្នំ ។ ប្រភព​បាន​បញ្ជាក់​ថា អ្នក​រកស៊ី​ដឹកអុស​នោះ​ឈ្មោះ មុំ ត្រូវ​បាន​ពលរដ្ឋ​សង្ស័យ​ថា អាច​ជា​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ជា​យូរណាស់​មក​ហើយ មិន​ដែល​មាន​នរណា​ហ៊ាន​បង្ក្រាប​នោះ​ទេ ទើបតែ​លើក​នេះ​អស់​ល័​ក្ខ ត្រូវ​បាន មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្រីស្នំ ចាប់​យក​មក​កន្លែង​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ