ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សំណាង ! ឈ្នះ​រង្វាន់ ៥០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ទិញ​កាដូ​ឱ្យ​កូន​-​ប្រពន្ធ និង​ដី​ទុក​ធ្វើស្រែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ឈ្នះ​រង្វាន់​ស៊េរី​ថ្មី​ពី​ស្រា​បៀរ​កម្ពុជា ទឹកប្រាក់ ៥០​លាន​រៀល​ដំបូង​គេ​បង្អស់​ត្រូវ​បាន​រក​ឃើញ​ហើយ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​មក​ដល់ គឺ​អ្នក​រស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​តែ​ម្តង ។ លោក បឿ​ក…

រាជធានី​ភ្នំពេញ ៖ អ្នក​ឈ្នះ​រង្វាន់​ស៊េរី​ថ្មី​ពី​ស្រា​បៀរ​កម្ពុជា ទឹកប្រាក់ ៥០​លាន​រៀល​ដំបូង​គេ​បង្អស់​ត្រូវ​បាន​រក​ឃើញ​ហើយ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​មក​ដល់ គឺ​អ្នក​រស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​តែ​ម្តង ។

លោក បឿ​ក ហឿ​យ បុគ្គលិក​ក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់​នៅ​រោងចក្រ Alpha ទីតាំង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មិន​នឹក​ស្មាន​ដល់ ហើយ​ក៏​មិន​បាន​ខ្វល់​ពី​រង្វាន់​ធំ​អី​ដែរ ព្រោះ​គាស់​ឃើញ​តែ​រង្វាន់ ១​កំប៉ុង​រាប់​ភ្លេច​ពី​ស្រា​បៀរ​កម្ពុជា ប៉ុន្តែ​លើក​នេះ​ខុស​ពី​សព្វដង ហើយ​ខ្ញុំ​សឹងតែ​មិន​ជឿ​ភ្នែក​របស់ខ្ញុំ​ដែរ តែ​វា​ជា​លេខ ៥០ លាន​រៀល​ពិតមែន​នៅ​លើ​ក្រវិល​កំប៉ុង​តែ​ម្តង​» ។

លោក​បន្ត​ទៀត​ថា​៖ «​នេះ​ពិតជា​សំណាង​ធំ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ហើយ​ជា​ទ្រព្យ​នាំ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​ឆាប់​ៗ​នេះ​ហើយ​មើលទៅ​» ។

លោក​ក៏​បាន​ប្រាប់​ដែរ​ថា​ទឹកប្រាក់ ៥០​លាន​រៀល​នេះ លោក​នឹង​យក​ទៅ​ទិញ ខ្សែ​ក ខ្សែដៃ និង​ចិញ្ចៀន​ជា​កាដូ​ឱ្យ​កូនប្រុស​តែ​មួយ​គត់​របស់​លោក ហើយ​កាដូ​ទូរស័ព្ទ​ដៃ​ថ្មី​មួយ​ដល់​ប្រពន្ធ​របស់​លោក​ផង​ដែរ នៅ​សល់​ប៉ុន្មាន​នឹង​យក​ទៅ​ទិញ​ដី​ទុក​ធ្វើស្រែ​នៅ​ស្រុក​កំណើត​របស់​ប្រពន្ធ​ឯ​ខេត្តព្រៃវែង គ្រាន់​បាន​អង្ករ​ហូប​ពេល​វ័យ​ជ្រេ​បន្តិច​ទៅ ។

លោក ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ផលិតផល​ស្រា​បៀរ​កម្ពុជា ក៏​បាន​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​លោក បឿ​ក ហឿ​យ ដែល​តែងតែ​ប្រើប្រាស់​ស្រា​បៀរ​កម្ពុជា កន្លង​មក​ហើយ​លោក​ក៏​បាន​រំឭក​ដល់​អ្នក​ទៅ​ដើរ​លេង​ឆ្លង​ឆ្នាំ ២០១៩ ចូល​ឆ្នាំ ២០២០ សូមកុំ​ភ្លេច​ពិនិត្យ​មើល​ក្រវិល​កំប៉ុង​ឱ្យ​សោះ ព្រោះ​រង្វាន់​ធំ​តូច​ជា​ច្រើន​បាន​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស ដើម្បី​អបអរសាទ​ឆ្នាំ​ថ្មី​ជាមួយ​អតិថិជន​ដែល​និយម​ពិសា​ស្រា​បៀរ​កម្ពុជា ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ