ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែមានបញ្ហាប្រឈម ហើយស្រូវ​នាំ​ចេញ​ទៅ​វៀតណាម​ក្រៅផ្លូវការ​មាន​ជិត​២​លាន​តោនទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ស្ទើ​គ្រប់​តំបន់​បាន​នឹង​កំពុងធ្វើការ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទាំង​ប្រភេទ​ស្រូវ​អង្ករ​ធម្មតា​និង​ស្រូវ​ជា​អង្ករ​ក្រអូប ។ ទន្ទឹម​នឹង​ការ​ប្រមូល​ផល​ស្រូវ​នេះ​ផង​ដែរ គេ​ដឹង​ថា​ក្នុង​បរិមាណ​ស្រូវ​ក្នុងស្រុក​មួយ​ចំនួន​ឈ្មួញ​ទិញ​ពី​ប្រជា​កសិករ​ទុក​សម្រាប់​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ​នៅ​គ្រា​បន្ទាប់ ហើយ​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​ហូរ​ចេញ​ទៅ​វៀតណាម​ទាំង​ក្នុង​ក្រប​ខណ្ឌ​ផ្លូវការ​និង​ក្រៅផ្លូវការ​។ ជាក់ស្តែង​ក្នុង​កំឡុង​ឆ្នាំ​២០១៩​នេះ​ស្រូវ​នាំ​ចេញ​ទៅ​វៀតណាម​ក្រៅផ្លូវការ​មាន​ជិត​២​លាន​តោន ខណៈ​ពេល​បញ្ហា​ប្រឈម​ស្ថិត​ក្នុង​វិស័យ​កសិកម្ម​នេះ​នៅ​តែ​ជា​បញ្ហា​ចោទ​នៅឡើយ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ស្ទើ​គ្រប់​តំបន់​បាន​នឹង​កំពុងធ្វើការ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទាំង​ប្រភេទ​ស្រូវ​អង្ករ​ធម្មតា​និង​ស្រូវ​ជា​អង្ករ​ក្រអូប ។ ទន្ទឹម​នឹង​ការ​ប្រមូល​ផល​ស្រូវ​នេះ​ផង​ដែរ គេ​ដឹង​ថា​ក្នុង​បរិមាណ​ស្រូវ​ក្នុងស្រុក​មួយ​ចំនួន​ឈ្មួញ​ទិញ​ពី​ប្រជា​កសិករ​ទុក​សម្រាប់​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ​នៅ​គ្រា​បន្ទាប់ ហើយ​មួយ​ចំនួន​ផ្សេង​ទៀត​គឺ​ហូរ​ចេញ​ទៅ​វៀតណាម​ទាំង​ក្នុង​ក្រប​ខណ្ឌ​ផ្លូវការ​និង​ក្រៅផ្លូវការ​។

ជាក់ស្តែង​ក្នុង​កំឡុង​ឆ្នាំ​២០១៩​នេះ​ស្រូវ​នាំ​ចេញ​ទៅ​វៀតណាម​ក្រៅផ្លូវការ​មាន​ជិត​២​លាន​តោន ខណៈ​ពេល​បញ្ហា​ប្រឈម​ស្ថិត​ក្នុង​វិស័យ​កសិកម្ម​នេះ​នៅ​តែ​ជា​បញ្ហា​ចោទ​នៅឡើយ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ក្នុង​សន្និបាត​បូក​សរុប​ការងារ​លទ្ធផល​ឆ្នាំ​២០១៩​និង​លើក​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​២០១៩​ទៅ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថ ក្នុង​រយៈពេល​ជិត​មួយ​ពេញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ស្រូវ​បាន​នាំ​ចេញ​ទៅ​វៀតណាម​ក្រៅផ្លូវការ​មាន​ជិត​២​លាន​តោន ឆ្លងកាត់​តាម​ច្រក​ទ្វារ​ស្ថិត​នៅ​តាម​ខេត្ត​ចំនួន​ភាគ​ខាងត្បូង​នៃ​ប្រទេស​។

លោក ចាន់ ចេស្តា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា តួលេខ​ក្រៅផ្លូវការ​គឺជា​តួលេខ​ដែល​យើង​មិន​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​នៃ​ការ​នាំ​ចេញ ។ ស្ថិត​នៅ​ក្នុង​រយៈពេល​១១​ខែ និង​១២​ថ្ងៃ នៃ​ខែធ្នូ​ឆ្នាំ​២០១៩​នេះ ស្រូវ​ដែល​បាន​នាំ​ចេញ​ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម​គឺ​មាន​ចំនួន​ប្រហែល​១,៩​លាន​តោន ហើយ​បរិមាណ​ស្រូវ​ទាំងនេះ​គឺ​នាំ​ចេញ​នៅ​តាម​ច្រក​ទា្វ​នៃ​ខេត្ត​ចំនួន​៥ មាន​ខេត្តកំពត​, កណ្តាល​, ព្រៃវែង​, ស្វាយ​រៀង និង​ខេត្តតាកែវ​។​បើ​តាម​មន្ត្រីជាន់ខ្ពស់​ដដែល​បាន​បញ្ជាក់​ថា ការ​ដាក់​បង្ហាញ​នូវ​តួលេខ​នាំ​ចេញ​ស្រូវ​ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម​ពេល​នេះ គឺ​ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ​មាន​វិធានការ​សម្រាប់​ដោះស្រាយ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​នូវ​ជួប​ប្រទះ​បញ្ហា​ប្រឈម​។

លោក ចាន់​ចេស្តា មាន​ប្រសាសន៍​ថា​ទន្ទឹម​នឹង​ការ​អនុវត្តន៍​សម្រេច​បាន​នា​ពេល​កន្លង​មក វិស័យ​កសិកម្ម​នៅ​មាន​បញ្ហា​ប្រឈម​ដូច​ជា លទ្ធភាព​នៅ​មាន​កម្រិត​, គុណភាព​ទាប​នៃ​ធាតុ​ចូល​កសិកម្ម​, ការ​ផ្គត់ផ្គង់​ខ្សែ​សង្វា​ក់​ផ​លិ​ផល​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​, យន្តការ​សម្រប​សម្រួលការ​នាំ​ចេញ​នៅ​មិន​ទាន់​មាន​ភាព​ប្រទាក់ក្រឡា​, ការ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ទៅ​ដល់​សហគមន៍​ឆ្ងាយ​ៗ​នៅ​មាន​កម្រិត​, កង្វះ​យន្តការ​ផ្សារ​ភ្ជាប់​ទីផ្សារ​ជាមួយ​និង​ផែនការ​ដាំ​ដុះ​និង​ការ​ប្រមូល​ផល​, ការ​នាំ​ចូល​កសិផល​ដែល​មិន​ទាន់​មាន​លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក ពិសេស​ប្រព័ន្ធ​អនាម័យ​និង​ភូតគាម​អនាម័យ​មិន​ទាន់​រឹង​មាំ​, កង្វះ​យន្តការ​ផ្តល់​ព័ត៌មាន​ទីផ្សារ​ដែល​ផ្សារ​ភ្ជាប់​និង​ផែនការ​ដាំ​ដុះ​និង​ការ​ប្រមូល​ផល​, ការ​កំណត់​តំបន់​ដាំ​ដុះ​តម្រូវ​តាម​សក្តានុពល​ដី​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​, តម្លៃ​អគ្គិសនី​, ប្រព័ន្ធ​ស្រោចស្រព​មិន​ទាន់​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​។ ម្យ៉ាងទៀត​ប្រព័ន្ធ​កសិកម្ម​នៅ​កម្ពុជា​ភាគច្រើន​គឺជា​ប្រព័ន្ធ​កសិកម្ម​ខ្នាត​តូច​ដែល​តែង​ទទួល​រង​ផល​ប៉ះពាល់​ជា​អ​វេជ្ជ​មាន​ពី​បាតុភូត​ធម្មជាតិ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​ការ​ដាំ​ដុះ​របស់​ប្រជា​កសិករ​មួយ​ចំនួន​នៅ​ពឹងផ្អែក​លើ​ទឹកភ្លៀង​ជាដើម​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រូប​នេះ​បាន​គូសបញ្ជាក់​ថា «​ក្នុង​ស្ថានភាព​នេះ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់នេះ​ជាមួយ​អន្តរ​ស្ថាប័ន ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​មានការ​រីក​ចម្រើន​»​។ ទន្ទឹម​ការ​នាំ​ចេញ​ស្រូវ​ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ ក៏​ដូច​ជា​បញ្ហា​ប្រឈម​ត្រូវ​បាន​បង្ហាញ ស្ថិត​នៅ​ក្នុង​រយៈពេល​១១​ខែ​១២​ថ្ងៃ​នៃ​ឆ្នាំ​២០១៩​ដូច​គ្នា​នេះ​ដែរ បើ​តាម លោក ចាន់​ចេស្តា ថា​កសិផល​របស់​កម្ពុជា​បាន​នាំ​ចេញ អង្ករ​បាន​ជាង​៥,៤​សែន​តោន​ក្នុង​នោះ​នាំ​ចេញ​ទៅ​ចិន​៤២,៦៥%, អឺរ៉ុប​៣៥,៦២%, ប្រទេស​នៅ​ក្នុង​តំបន់​មាន​ជាង​១៣,៤៧%​និង​ទៅ​ប្រទេស​ផ្សេង​ទៀត​មាន​១៣,៧១%​។

ចំណិត​ដំឡូង​មី​គ្រៀង​១,៣​លាន​តោន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​និង​វៀតណាម​,​ដំឡូង​មី​ស្រស់​១,៣៥​លាន​តោន​នាំ​ទៅ​ថៃ​និង​វៀតណាម​។​ម្ស៉ៅ​ដំឡូង​មី​ជាង​៥,៤​ម៉ឺន​តោន នាំ​ចេញ​ទៅ​វៀតណាម ចិន​,​ហូ​ឡង់​, ឆេ​កូ​, កា​ណា​ដា​, អី​តា​លី​និង​ឥណ្ឌា​, គ្រាប់ស្វាយចន្ទី ប្រមាណ​១,៦៩​សែន​តោន នាំ​ចេញ​ទៅ​វៀតណាម រុ​ស្សី កូរ៉េ ចិន ពេ​រ៉ូ​,​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត មី​យ៉ា​ន់​ម៉ា ,​ឥណ្ឌា​, អូស្ត្រាលី​, តៃវ៉ា់ន់​, សឹ​ង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​។​គ្រាប់ពោត​១,១​សែន​តោន​នាំ​ចេញ​ទៅ​វៀតណាម​,​ថៃ​និង តៃវ៉ាន់​។ ស​ណ្តែ​សៀង​៥,៦​ម៉ឺន​តោន​នាំ​ចេញ​ទៅ​ថៃ​និង​វៀតណាម​។​ចេក​មាន​១,៤​សែន​តោន​នាំ​ទៅ វៀតណាម​, ចិន​និង​ជប៉ុន​។ ផ្លែស្វាយ​៤,៦​ម៉ឺន​តោន​នាំ​ទៅ​វៀតណាម ថៃ សឹ​ង្ហ​បុរី បារាំង និង​រុ​ស្សី​។​ម្រេច​៣.៥៧៥​តោន​នាំ​ទៅ​វៀតណាម​,​បារាំង​,​អា​ល្លឺ​ម៉​ង់​,​ឆេ​កូ​,​អង់គ្លេស​,​ជប៉ុន និង​សឹ​ង្ហ​បុរី​។​បន្ថែ​គ្រប់មុខ​១៦៨​តោន​នាំ​ទៅ​បារាំង ឆេ​កូ អង់គ្លេស និង​ណូ​វេ​ល​សេ​ឡង់ និង​ដំណាំ​ផ្សេង​ទៀត​ប្រមាណ​២,៦​សែន​តោន​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ