ក្រុមហ៊ុនវិនិយោគចេកនឹងបង្កើនការនាំចេញទៅចិនឲ្យដល់៥០ម៉ឺនតោននៅឆ្នាំ២០២០


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ចិន​បាន​អះអាង​ថា ខ្លួន​នឹង​បង្កើន​ការ​នាំ​ចេញ​ចេក​ស្រស់​ដល់​៥០០០​ពាន់​តោន នៅ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ទៅ​កាន់​ទីផ្សារ​ចិន ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

ប្រភព​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​វេច​ខ្ចប់ និង​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​របស់​ក្រុមហ៊ុន​ផ្សេង​ៗ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ លោក​ង្វៀ​ង ក្វា​ន​អាន អគ្គនាយក និង​ជា​តំណាង​ក្រុមហ៊ុន​ទាំង​៤ បាន​លើក​ឡើង​ថា សមិទ្ធផល​សំខាន់​ៗ​ដែល ក្រុមហ៊ុន​នីមួយ​សម្រេច​បាន​តាំងពី​ចាប់ផ្តើម​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​រហូត​មក​ទល់​បច្ចុប្បន្ន ជា​ពិសេស​នោះ គឺ​ទាក់ទង​នឹង​វឌ្ឍនភាព​នៃ​ផលិតកម្ម​ពហុ​ដំណាំ និង​ដំណើរការ​នៃ​ការ​នាំ​ចេញ​ចេកអំបូង​លឿង​ស្រស់​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នា​ពេល​នេះ ។

លោក​បន្ត​ថា ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី ១៨​ពាន់​ហិ​កតា ក្នុង​នោះ​បាន​ដំណើរការ​រៀបចំ​ចំការ​ចេក​លើ​ផ្ទៃដី​ជាង ៧​ពាន់​ហិ​កតា ក្នុង​នោះ​ជាង​៣​ពាន់​ហិ​កតា កំពុង​ប្រមូល​ផល​ដែល​បាន​ប្រើប្រាស់​ទុន​វិនិយោគ​ជាង ៤០០ លាន​ដុល្លារ សម្រាប់​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​រៀបចំ​ដី ប្រព័ន្ធ​ទឹក ការ​រៀបចំ​កូន​ដាំ ការ​រៀបចំ​រចនា សម្ព័ន្ធ​ប្រមូល​ផល​អនាម័យ​វេច​ខ្ចប់ និង​ឃ្លាំង​ស្តុក​ចំនួន​២ ដោយ​រចនាសម្ព័ន្ធ​វេច​ខ្ចប់​ចំនួន ៨ ដែល​បាន​ចែក​ចេញ​ជា​២ ស្តង់ដា​គឺ​ចិន និង​ជប៉ុន​។​ល​។

លោក​បន្ថែម​ថា ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងមូល​ប្រើប្រាស់​ពលកម្ម​សរុប ២០០​នាក់ ដែល​មក​ពី​តំបន់​នេះ និង​មក​ពី​ខេត្ត​ជាប់​រតនគីរី ។ បច្ចុប្បន្ន ក្រុមហ៊ុន​មាន​រោង ចក្រ​វេច​ខ្ចប់ ១០ ដែល​មាន​សមត្ថភាព​ផលិត​បាន ២៥​ម៉ឺន​តោន​/​ឆ្នាំ​។​លោក​អគ្គនាយក​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​នៅ​ឆ្នាំ​២០២០ ក្រុមហ៊ុន​នឹង​បង្កើន​បរិមាណ​ផលិតកម្ម​ចេក​ស្រស់​ឲ្យ​ដល់ ៥០០​ពាន់​តោន​/​ឆ្នាំ ក្រៅពី​នេះ​ក៏​នៅ​មាន​ផល ដំណាំ​ស្វាយ ក្រូចថ្លុង ស្រកា នាគ និង​ខ្មុ​រ ដែល​ត្រូវការ​កំលាំង​ពល កម្ម​ក្នុងស្រុក​ជាង ១៥​ពាន់​នាក់ ។ លោក​អគ្គនាយក​បាន​បន្ថែម​ថា ក្រៅពី​ការងារ​អាជីវកម្ម​ដែល​ជា​កម្មវត្ថុ​ចំបង​នៃ​ការ​វិនិយោគ ក្រុមហ៊ុន​ក៏​គិតគូ​យកចិត្តទុកដាក់​ផង​ដែរ​លើ​ការងារ​សង្គម សុខភាព ការ​អប់រំ​លំនៅ​ឋាន​ជូន បុ​គ្គ លិ​ក កម្មករ​ផង​ដែរ ។

លោក ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ខាងលើ​នេះ​បាន​ដំណើរការ​នៃ​ការ​ចរចា​នីតិវិធី​បែបបទ​ឯកសារ​ចាំបាច់​សំខាន់​ៗ​ទាំង​ច្បាប់ និង​បច្ចេកទេស ជា​ពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​ភាគី​ចិន​មុន​ឈាន​ទៅ​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨​ស្តី​ពី​ការ​នាំ​ចេក​ស្រស់​ចេញ​ជាមួយ​អគ្គនាយកដ្ឋាន​គយ​នៃ​សា​ធា​មរណ​:​រដ្ឋ​ប្រជាមានិត​ចិន ។ លោក​បន្ត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៩ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នាំ ចេញ​ចេកអំបូង​លឿង​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាណ់ និង​នេសាទ​បាន​ថ្លៃ​សម្តែង​នូវ​អំណរ​គុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន តាម​រយៈ​អគ្គនាយកដ្ឋាន​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​វាយតម្លៃ​លើ​គុណភាព​ចេក​កម្ពុជា និង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​៤ អាច​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ទៅ​កាន់​ទី ផ្សារ​ចិន​បន្ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ