ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ និង​ពួក​បំបែក​ខ្លួន​ ប្តូរ​អ្នក​ទោស​​គ្នា​២០០​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​និង​ពួក​បំបែក​ខ្លួន ​ស្និទ្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​បាន​ប្ដូរ​អ្នកទោស​គ្នា​២០០​នាក់​។ នោះ​ជា​ព្រឹត្តិការណ៍​កំណត់​ពី​ភាព​ធូរស្រាល​នៃ​ជម្លោះ​ដោយ​អាវុធ​តែ​មូ​យ​គត់​នៅ​អឺរ៉ុប​។ វិមាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​FACEBOOK​គូសបញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​អ្នកទោស​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​បាន​បញ្ចប់​។ យើង​ទទួល​បាន​មនុស្ស​៧៦​នាក់​ដែល​វិល​មក​វិញ ចំណែក​ពួក​បំបែក​ខ្លួន​នៃ​សាធារណរដ្ឋ​ដូ​ណេ​ត​ស្ក៍​បាន​ទទួល​មនុស្ស​៦១​នាក់…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​និង​ពួក​បំបែក​ខ្លួន ​ស្និទ្ធ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​បាន​ប្ដូរ​អ្នកទោស​គ្នា​២០០​នាក់​។ នោះ​ជា​ព្រឹត្តិការណ៍​កំណត់​ពី​ភាព​ធូរស្រាល​នៃ​ជម្លោះ​ដោយ​អាវុធ​តែ​មូ​យ​គត់​នៅ​អឺរ៉ុប​។

វិមាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​FACEBOOK​គូសបញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​អ្នកទោស​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​បាន​បញ្ចប់​។ យើង​ទទួល​បាន​មនុស្ស​៧៦​នាក់​ដែល​វិល​មក​វិញ ចំណែក​ពួក​បំបែក​ខ្លួន​នៃ​សាធារណរដ្ឋ​ដូ​ណេ​ត​ស្ក៍​បាន​ទទួល​មនុស្ស​៦១​នាក់ រួច​សាធារណរដ្ឋ​លូ​ហ្គា​ន​ស្ក៍​ទទួល​បាន​មនុស្ស​៦៣​នាក់ ដោយ​ក្នុង​ចំណោម​អ្នក​ទាំងនេះ​មាន​បណ្ដា​ជនជាតិ​រុ​ស្ស៊ី និង​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់ ដែល​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ឧទ្ទាម​។

យោង​តាម​សារព័ត៌មាន​អ៊ុយ​ក្រែ​ន​ថា កងកម្លាំង​ស្និទ្ធ​រុ​ស្ស៊ី បាន​ដោះ​លែង​ជា​ពិសេស​បណ្ដា​ទាហាន​​​អ៊ុយ​ក្រែ​ន​និង​សកម្មជន​មួយ​ចំនួន​។ ក្រៅពី​ពួក​យុទ្ធ​ជន​ក្រុង​កៀវ​បាន​ប្រគល់​មនុស្ស​៣​នាក់​ដែល​ទទួល​ការ​ចោទប្រកាន់​ពី​ការ​វាយប្រហារ​ភេរវកម្ម​មួយ នៅ​ក្រុង​ខា​កៀវ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៥ នាំ​ឲ្យ​រដ្ឋាភិបាល​រង​ការ​រិះគន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ