ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព ៖ ម្ចាស់​រោងចក្រ​មួយ​ចំនួន​មាន​ភាព​យឺតយ៉ាវ​បើកប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ឆ្នាំ​២០១៩​ជូន​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោងចក្រ​មួយ​ចំនួន​បាន​យឺតយ៉ាវ​ក្នុង​ការ​បើកប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ តាម​ការ​កំណត់​របស់​ក្រសួង​ការងារ ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោងចក្រ​មួយ​ចំនួន​បាន​យឺតយ៉ាវ​ក្នុង​ការ​បើកប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ តាម​ការ​កំណត់​របស់​ក្រសួង​ការងារ ។

លោក ប៉ាវ ស៊ី​ណា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ​ថា ការ​ត្អូញត្អែរ​របស់​កម្មករ​ជុំវិញ​ភាពយឺត​យ៉ាវ​នៃ​ការ​បើក​រលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ការ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចាប់ពី​ឆ្នាំ​២០១៩ ។ លោក​បញ្ជាក់​ថា ៖«​ក្រុមការងារ​យើងខ្ញុំ​បាន​ពិនិត្យ​ឃើញ​ថា មាន​រោងចក្រ​មួយ​ចំនួន​ពុំ​បាន​អនុវត្តន៍​តាម​ការ​ប្រកាស​របស់​ក្រសួង​ការងារ​នោះ​ទេ ពោល គឺ​អ្នកគ្រប់គ្រង​រោងចក្រ​បាន​យឺតយ៉ាវ និង​ពន្យា​ពេល​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០១៩ ត្រូវ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ជូន​កម្មករ​នៅ​ក្នុង​ខែធ្នូ​នេះ ។

ប៉ុន្តែ​អ្នកគ្រប់គ្រង​រោងចក្រ​បាន​លើក​ទៅ​បើក​ជូន​កម្មករ​នៅ​ខែមករា ឆ្នាំ​២០២០ ចន្លោះ​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​២០ ខែមករា ឯណោះ​ហើយ​ក៏​មាន​រោងចក្រ​ខ្លះ​ទៀត​ក៏​ពុំ​ទាន់​បាន​កំណត់​ថ្ងៃ​បើក​ជូន​កម្មករ​ផង​ដែរ ។ លោក​បន្ត​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្តី​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​បាន​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ការ​ទូទាត់​ប្រាក់​ជូន​កម្មករ​ពីរ​ដង​ក្នុង​១​ឆ្នាំ ការ​បើក​ជូន​នេះ​មាន​រយៈពេល​៦​ខែ​ម្តង គឺ​បើក​ជូន​រៀង​រាល់ ខែមិថុនា និង​រៀង​រាល់ ខែធ្នូ នៃ​ឆ្នាំ​នីមួយ​ៗ ។

មេ​សហជីព​បាន​អះអាង​ករណី​បើក​យឺតយ៉ាវ​នូវ​ប្រាក់​បំណាច់​នេះ អាច​ជា​ចរន្ត​រុញច្រាន​ទៅ​ជា​វិវាទ​ដែល​អាច​កើតឡើង​ក្នុង​កំឡុង​ពេល​ណាមួយ ប្រសិនបើ​និ​យោ​ជិ​ក​មិន​បាន​អនុវត្តន៍​ស្រប​តាម​សេចក្តី​ប្រកាស ហើយ​ក្រសួង​ការងារ​មិន​បាន​ចាត់​មន្ត្រី​ចុះ​ធ្វើការ​តាមដាន​ដោយ​ចិត្ត​ទុកដាក់​ទេ​នោះ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ត្រង់​ប្រការ​២ បាន​លើក​ឡើង​ថា ការ​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​២ (​ពីរ​) ដង​ក្នុង​មួយ​ឆ្នាំ​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​ស្រប​តាម​បែបបទ​ដូច​ជា ៖ ទី​១.​និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករនិយោជិត​ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​ចំណា​ច់​អតីតភាព​ការងារ​ដែល​ស្នើ​នឹង​ប្រាក់​ឈ្នូ​ល និង​ប្រាក់​បន្ទាប់បន្សំ​ចំនួន​១៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ។ ប្រាក់​បំណាច់​នេះ​ត្រូវ​បើក​ជូន​កម្មករនិយោជិត ៖ ចំនួន​ប្រាំពីរ​ថ្ងៃ​កន្លះ​នៅ​ក្នុង​ខែមិថុនា នៃ​ឆ្នាំ​នីមួយ​ៗ និង​ប្រាំពី​ថ្ងៃ​កន្លះ​នៅ​ក្នុង​ខែធ្នូ នៃ​ឆ្នាំ​នីមួយ​ៗ ។ ទី​២.​ចំពោះ​កម្មករនិយោជិត​ដែល​ចូល​ធ្វើការ​នៅ​ក្នុង​ឆ្នាំ​ដំបូង ហើយ​បាន​បំពេញការងារ​ជាប់​ជា​និច្ច​ចាប់ពី​១​ខែ ទៅ​ដល់​៦​ខែ និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន​៧.៥(​ប្រាំពីរ​កន្លះ​)​ថ្ងៃ ។

ប្រការ​៣ ៖ ការ​បើក​ប្រាក់ខែ​ចំណា​ច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ របស់​កម្មករនិយោជិត​ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន ត្រូវ​អនុវត្ត​តាម​បែបបទ​ដូច​ជា ៖ ចំពោះ​សហគ្រាស គ្រឹះស្ថាន ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ល្បែ​កជើង និយោជក​ត្រូវ​បើក​រំលឹក​ចំនួន​៣០​ថ្ងៃ ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​រៀង​រាល់​១​ឆ្នាំ​ម្តង ដោយ ៖ ចំនួន​១៥​ថ្ងៃ នៅ​ក្នុង​ខែ​មិន​ថុ​នា នៃ​ឆ្នាំ​នីមួយ​ៗ និង​ចំនួន​១៥​ថ្ងៃ នៅ​ក្នុង​ខែធ្នូ នៃ​ឆ្នាំ​នីមួយ​ៗ ។

ចំពោះ​សហគ្រាស គ្រឹះស្ថាន​ផ្នែក​ផ្សេង​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​និយោជក​ត្រូវ​បើក​រំលឹក​ចំនួន​១៥​ថ្ងៃ នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​សរុប​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ