ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចិនទាំង​2នាក់​​​ប៉ុន​ប៉ង​ប្រ​ព្រឹត្តបទ​ឧក្រិ​ដ្ឋ​

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា មាន​ករណី​បង្ក្រាប​ជនជាតិ​ចិន​២នាក់ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ​កន្លង​ទៅ ពី​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ និង​កាន់កាប់រក្សា​ទុក ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​(​ច្នៃ​ពី​ឈើ​) ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា មាន​ករណី​បង្ក្រាប​ជនជាតិ​ចិន​២នាក់ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ​កន្លង​ទៅ ពី​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ និង​កាន់កាប់រក្សា​ទុក ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​(​ច្នៃ​ពី​ឈើ​) ។

នា​យប់​ថ្ងៃ​នោះ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ ខណៈ​ល្បាត​តាម​ដងផ្លូវ​ដល់​ម្តុំ​សាលាក្រុង ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ក៏​ប្រទះ​ឃើញ​ជនជាតិ​ចិន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ែ​រ​ប្លេ​៊​ត ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ផ្លា​កលេខ​គួរ​ឲ្យ​សង្ស័យ ទើប​ឃាត់​សួរនាំ​និង​ធ្វើការ​ឆែកឆេរ ។

ជា​លទ្ធផល យើង​បាន​រក​ឃើញ កាំភ្លើងខ្លី​១​ដើម ពណ៌​ខ្មៅ (​ច្នៃ​ពី​ឈើ​) ដំបង​ឆក់​១ កាំបិតប៉័ងតោ​១ កាំបិត​ចិត​ផ្លែ​ឈើ​១ កាំបិត​កាត់​ខ្សែភ្លើង​១ ទួរណឺវីស​១​ដើម ម៉ាស់​ពណ៌​ខ្មៅ​២ មួក​២ ទូរស័ព្ទ​ដៃ​២​គ្រឿង ព្រមទាំង​សម្ភារ​វត្ថុ​តាង​មួយ​ចំនួនទៀត​នៅ​ក្រោម​កែបម៉ូតូ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​នាក់ នាំ​យក​មក​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​២​នាក់ នេះ​ម្នាក់​ឈ្មោះ Liu Qi ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្លិប​កម្សាន្ត​មួយ និង​ម្នាក់​ទៀត​ឈ្មោះ Zhang Chen ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទាំង​២​នាក់​ស្នាក់​នៅ​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ៕ ​

អត្ថបទសរសេរ ដោយ