ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ប្រមូល​ពន្ធ​បាន​លើស​ពី​ការ​គ្រោងទុក​រួច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ដោយសារ​ការធ្វើ​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ គិត​មក​ដល់​ពេល​នេះ​ ការ​ប្រមូល​ពន​ន្ធ​មាន​ចំនួន​រហូត​ដល់​១.៤០០​លាន​ដុល្លារ លើស​ពី​ការ​គ្រោងទុក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ដោយសារ​ការធ្វើ​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ គិត​មក​ដល់​ពេល​នេះ​ ការ​ប្រមូល​ពន​ន្ធ​មាន​ចំនួន​រហូត​ដល់​១.៤០០​លាន​ដុល្លារ លើស​ពី​ការ​គ្រោងទុក ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យា​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា ៖ «​ការ​ប្រមូល​ចំណូល​ពន្ធ​រហូត​មក​ដល់​ពេល​នេះ​បាន​លើស​ពី​១.៤០០​លាន​ដុល្លារ​រួចហើយ ។

ក្នុង​នោះ​ផ្នែក​គយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែធ្នូ ប្រមូល​ពន្ធ​បាន​ជាង​៩០០​លាន​ដុល្លារ ដែល​ចំនួន​នេះ​បាន​លើស​ពី​ច្បាប់​ថវិកា​នៃ​ការ​ប្រមូល​ចំណូ​ល​ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ ។ ការ​ប្រមូល​ពន្ធ​បាន​ច្រើន​នេះ ដោយ​សារ​មក​ពី​ការ​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​សា​ធា​ណៈ » ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ជា​មធ្យម​ការ​ប្រមូល​ពន្ធ​ក្នុង​មួយ​ថ្ងៃ​បាន​ជាង​១០​លាន​ដុល្លារបាន​ពី​ផ្នែក​គយ​ដោយ​មិន​គិត​ពី​ពន្ធដារ​នោះ​ទេ ។ ចំណែក​ពន្ធដារ​ប៉ុន្មាន​ថ្ងៃមុន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លើស​៥១៣​លាន​ដុល្លារ​រួច​ហើយ ។ ដូច្នេះ​ការទទួល​បាន​ចំណូល​ពន្ធ​លើស​នេះ គឺជា​ការ​ខិតខំ​មួយ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ផ្នែក​សេដ្ឋកិច្ច​ឬ​ហិរញ្ញ​វត្ថុ​សាធារណៈ ។

ទាក់ទិន​នឹង​ដំណើរការ​សេដ្ឋកិច្ច​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​កម្ពុជា​នៅ​តែ​រំពឹងជាក់លាក់​ថា កំណើនសេដ្ឋកិច្ច​អត្រា​៧,១​ភាគរយ​នៅ​តែ​សម្រេច​បាន ។ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់ពី​ការ​វាយតម្លៃ​ផ្នែក​សិ​ដ្ឋ​កិច្ច​ថា រហូត​ដល់​ខែ​មិថុ​នា​ ទើប​បញ្ចប់​ការ​វាយតម្លៃ​បាន តែ​ស្ថិត​ក្នុងពេល​នេះ​យើង​សម្រេច​ដូច​ការ​គ្រោងទុក ដែល
ជា​អត្រា​មួយ​ខ្ពស់​នៃ​ប្រទេស​ក្នុង​តំបន់​» ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ឬ​ហៅ​ថាច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ដែល​រាជរ​ដ្ឋា ភិ​បាល​គ្រោង​នឹង​ចំណាយ​៣៣.៣៣៩.៦៣៣លាន​រៀល ស្មើនឹង​ប្រមាណ​៨.១៩៦​លាន​ដុល្លារអា​មេ​រិ​ក ត្រូវជា​២៨,០១%​នៃ​ផលិតផល​ក្នុង ស្រុក​សរុប​(​ផ​.​ស​.​ស​) គឺ​មាន​កំណើន​២២,៧% ធៀប​នឹង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩ ។

ជាង​នេះ ក្នុង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការ​ខ្ចីប្រាក់​ពី​ដៃគូអភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០២០ ក្នុង​កម្រិត ១៤០០លាន​SDR ស្មើ​ប្រមាណ​១.៩២៧​លាន​ដុល្លារ ។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ថុ បញ្ជាក់​ថា ការ​ខ្ចី​នេះ​នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ