ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​លុប​បំបាត់​ឧបសគ្គ​ក្នុង​ការ​រក​លុយ​ដែល​មាន​ក្នុង​ខួរក្បាល​អ្នក

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មានការ​ងារ​ល្អ​ៗ​ដែល​រក​ចំណូល​បានជា​ច្រើន​ជា​រៀង​រាល់​ខែ តែ​ពួក​គេ​នៅ​តែ​គិត​ថា​ខ្លួន​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​រក​លុយ ។ យោង​តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ទាក់ទិន​នឹង​ផ្នត់គំនិត​របស់​មនុស្ស​ដែល​បាន​បង្កើត​ឧបសគ្គ​ទាំងនេះ​ឡើង ។ ដោយហេតុ​ដូចនេះ បើ​អ្នក​ចង់​ឆ្លងកាត់​វា​និង​រក​លុយ​កាន់តែ​ច្រើន​នោះ អ្នក​ត្រូវ​តែ​រៀន​លុប​បំបាត់​ឧបសគ្គ​ដែល​អ្នក​បង្កើត​ឡើង​ក្នុង​ខួរក្បាល​អ្នក​ចោល​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ​៖ ១….

មនុស្ស​ជា​ច្រើន​មានការ​ងារ​ល្អ​ៗ​ដែល​រក​ចំណូល​បានជា​ច្រើន​ជា​រៀង​រាល់​ខែ តែ​ពួក​គេ​នៅ​តែ​គិត​ថា​ខ្លួន​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​រក​លុយ ។ យោង​តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ទាក់ទិន​នឹង​ផ្នត់គំនិត​របស់​មនុស្ស​ដែល​បាន​បង្កើត​ឧបសគ្គ​ទាំងនេះ​ឡើង ។ ដោយហេតុ​ដូចនេះ បើ​អ្នក​ចង់​ឆ្លងកាត់​វា​និង​រក​លុយ​កាន់តែ​ច្រើន​នោះ អ្នក​ត្រូវ​តែ​រៀន​លុប​បំបាត់​ឧបសគ្គ​ដែល​អ្នក​បង្កើត​ឡើង​ក្នុង​ខួរក្បាល​អ្នក​ចោល​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ​៖

១. មើល​ថា​អ្នកមាន​ទស្សនៈ​មិនល្អ​លើ​លុយ​ទេ​៖
បើ​អ្នក​ធ្លាប់​ពេបមាត់​ពេល​ឃើញ​មនុស្ស​ចេញពី​រថយន្ត​ទំនើប​ៗ​នោះ​អ្នក​ប្រហែលជា​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង​លុយ​ហើយ ។ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​មិនល្អ​លើ​លុយ​ដោយ​មិនដឹង​ខ្លួន ហើយ​ទស្សនៈ​ទាំងនោះ​អាច​ប៉ះពាល់​ដល់​ឱកាស​របស់​ពួក​គេ​ក្នុង​ការ​កសាង​ទ្រព្យសម្បត្តិ ។

ផ្ទុយ​ពី​ការ​ស្អប់ខ្ពើម​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ អ្នក​គួរ​យក​ពួក​គេ​ធ្វើ​ជា​កត្តា​ជំរុញ​ទឹកចិត្ត​វិញ ។ បើ​អ្នក​មើលឃើញ​គេ​មាន​រថយន្ត​ទំនើប​ៗ​ជិះ អ្នក​មិន​គួរ​គិត​ថា​រថយន្ត​ទំនើប​គ្មាន​ប្រយោជន៍​ទេ តែ​គិត​ថា​មនុស្ស​ម្នាក់​នោះ​ប្រហែលជា​ខិតខំ​ណាស់​ទើប​មាន​ថ្ងៃនេះ ដូច្នេះ​ខ្ញុំ​ត្រូវ​ខិតខំ​ដែរ​រហូត​ខ្ញុំ​មាន​ថ្ងៃ​នោះ​ដូច​គ្នា ។

២. ឈប់​គិត​ថា​អ្នក​ខ្វះ​លុយ​៖
មាន​ពេល​ខ្លះ​ទៀត មនុស្ស​ទទួល​រង​សម្ពាធ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ឬ​សង្គម​ឲ្យ​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ឬ​ត្រូវ​ខិតខំ​បន្ថែម​ដើម្បី​មាន​អ្វី​ដែល​សង្គម​ទទួលស្គាល់​ថា​ជា​សុភមង្គល ។ បើ​អ្នក​ប្រទះ​ឃើញ​ថា ការ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មិនមែន​ជា​កត្តា​ដែល​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត​ទេ​នោះ អ្នក​មិន​គួរ​ស្តាប់​តាម​អ្នក​ដទៃ​ឡើយ ។ ផ្ទុយ​មក​វិញ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នកមាន និង​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​សុភមង្គល​ពិតប្រាកដ​វិញ ។

៣. គិត​ថា​អ្នក​ក៏​មាន​សមត្ថភាព​រក​លុយ​បាន​ដែរ​៖
មនុស្ស​ដែល​ជួប​ការ​លំបាក​ផ្នែក​លុយ​ភាគច្រើន​ជា​មនុស្ស​ដែល​គិត​ថា​ខ្លួន​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ឬ​សំណាងល្អ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​អ្នក​មានបាន​ឡើយ ។ ការ​ពិត​ជាក់ស្តែង វា​មិន​ពិត​ឡើយ ហើយ​វា​ប្រៀប​បានជា​ឧបសគ្គ​ដែល​អ្នក​បង្កើត​ឡើង​ឲ្យ​ខ្លួនឯង​វិញ ។

ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​មក​គិត​ពី​អ្វី​ដែល​អាច​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ខិតខំ​បន្ថែម​វិញ​ទោះជា​អ្នក​មិន​ជឿជាក់​លើ​ខ្លួនឯង​ទាំងស្រុង​ក៏​ដោយ ។ ពេល​ដែល​អ្នក​ព្យាយាម​គិត​ពី​វា​ជា​រៀងរាល់ថ្ងៃ នោះ​ថ្ងៃ​ណាមួយ​វា​នឹង​ក្លាយជា​ផ្នត់គំនិត​របស់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ