ក្រុមហ៊ុន ខេ អេ​ច លែ​ន តាំង​បង្ហាញ​សក្ដានុ​ពល​នៃ​គម្រោង​ក្រុង​ថ្មី ដី​មាស សម្រោង​​លើ


ខេត្តកណ្ដាល ៖ ក្រុមហ៊ុន ខេ អេ​ច លែ​ន (KH LAND) បាន​រៀបចំ​ធ្វើ​កម្មវិធី​តាំង​បង្ហាញ «​សក្ដានុ​ពល​នៃ​គម្រោង​ក្រុង​ថ្មី ដី​មាស សម្រោង​លើ​» ជូន​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់​ឲ្យ​ជ្រាប ព្រមទាំង​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​ពី​គម្រោង​ជា​ច្រើន​ដែល​ក្រុម​កំពុងធ្វើការ​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ​៥០​ហិច​តា ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់ និង​ទីតាំង​របស់​គម្រោង គឺ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ឧស្សាហកម្ម​ធំ​ៗ ហើយ​ក៏​ជា​តំបន់ត្រីកោណ​សេដ្ឋកិច្ច​ពិសេស​ថែម​ទៀត​ផង​។

ពិធី​តាំង​បង្ហាញ​សក្ដានុពល​នៃ​គម្រោង​ក្រុង​ថ្មី ដី​មាស សម្រោង​លើ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី ២៨-២៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​លើ​ទីតាំង​គម្រោង​ក្រុង​ថ្មី​ដី​មាស សម្រោង​លើ ស្ថិ​នៅ​ក្នុងភូមិ​កោះ​គ្រប​បាយ និង​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ក្រោម​អធិបតីភាព​លោក ថុ​ន បូ​រ៉ា អគ្គនាយក​ក្រុមហ៊ុន ខេ អេ​ច លែ​ន (KH LAND) និង​លោក ម៉ឹក ចិន្ដា ស្ថាបនិក​គេហទំព័រ RealEstate.com.kh លោក​មេឃុំ​សំរោង​លើ ព្រមទាំង​ដៃគូ​វិនិយោគ វា​ក្មិ​ន​កិត្ត​យស បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។

លោក ថុ​ន បូ​រ៉ា អគ្គនាយក​ក្រុមហ៊ុន ខេ អេ​ច លែ​ន (KH LAND) បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​វិនិយោគ​នេះ បាន​បោះទុន​រាប់​សិប​លាន​ដុល្លារ​ដែរ គឺ​ច្រើន ដោយសារ​តែ​គម្រោង​ធំ​លើ​ទំហំ​ដី​រហូត​ដល់​៥០​ហិច​តា ដែល​មាន​អាជីវកម្ម​ជា​ច្រើន រីឯ​តម្លៃ​ដី​ឡូ​តិ៍​វិញ គឺ​មាន​តម្លៃ​ល្អ​សមរម្យ​សម្រាប់​​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ព្រោះ​តម្លៃ​ដី​ឡូ​តិ៍ គឺ​មាន​ចាប់ពី​តម្លៃ ៨៩០០​ដុល្លារ​, ៩៩០០​ដុល្លារ ទៅ​១២៥០០​ដុល្លារ​ក្នុង​១​ឡូ​តិ៍​ៗ ។

លោក​អគ្គនាយក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​មូលហេតុ​នៃ​ការ​សម្រេចចិត្ត​ជ្រើសរើស​យក​តំបន់​ខាងលើ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ នោះ​គឺ​ដោយសារ​តែ​ក្រុមហ៊ុន​បាន​សិក្សា​ច្រើន​ឆ្នាំ​មក​ហើយ និង​មើលឃើញ​ថា តំបន់​នេះ​ស្ថិត​នៅ​ក្នុង​មុំ​ត្រីកោណ​សេដ្ឋកិច្ច​៣ គឺ​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥១ និង​ផ្លូវ​ល្បឿន​លឿន​៦០​ម៉ែត្រ ព្រមទាំង​គម្រោង​ផ្លូវ​រដ្ឋ​ទំហំ​២០​ម៉ែត្រ ៣០​ម៉ែត្រ​និង​៤៥​ម៉ែត្រ​ផង​ដែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​កន្លែង​នេះ គឺជា​ទីតាំង​មួយ​ដែល​ត្រៀម និង​កាត់​ចេញពី​ខេត្តកណ្ដាល​ចូល​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ហើយ​សំខាន់​ទៀត​នោះ ចំពោះ​គោលដៅ​របស់​ក្រុមហ៊ុន គឺ​បើ​អតិថិជន​ចំណូល​ទាប​គាត់​អាច​ទិញ​ក្នុង​តម្លៃ​ធូរ​ថ្លៃ រីឯ​អ្នក​ចំណូល​មធ្យម​គាត់​អាច​ទិញ​តម្លៃ​ខ្ពស់​ល្មម ឬ​អាច​ចាប់​យក​២ ឬ​៣​ឡូ​តិ៍​បាន ប៉ុន្តែ​បើ​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់​ក៏​គាត់​អាច​ទិញ​បាន​ដែរ ព្រោះ​ពួក​គាត់​អាច​វិនិយោគ​រហូត​ដល់​១០​ទៅ ២០ ឬ​៣០​ឡូ​តិ៍​ក៏​មាន​ដែរ ។

ជាក់ស្ដែង​មាន​ទាំង​អភិជន ឯកឧត្តម​លោក​ជំទាវ លោក​ឧកញ៉ា ក៏​បាន​ទិញ​នៅ​ក្នុង​គម្រោង​នេះ​ដែរ ព្រោះតែ​ក្រុមហ៊ុន​បាន​ផ្ដល់​ឱកាស​និង​ផល​ចំណេញ​ជូន​ពួក​គាត់​។

លោក​អគ្គនាយក​បាន​បន្ត​ថា ចំពោះ​អតិថិជន​ដែល​ទិញ​ដី​ឡូ​តិ៍​ពី​ក្រុមហ៊ុន​ខេ អេ​ច លែ​ន (KH LAND) ៖
ទី​១ – ពួក​គាត់​អាច​សាងសង់​លំនៅ​ដ្ឋា​ន​បែប​ផ្ទះ​ទំនើប​,
ទី​២- ពួក​គាត់​អាច​ប្រកប​របរ​អាជីវកម្ម​បាន ព្រោះ​នៅ​ក្នុង​គម្រោង​ក៏​មាន​អាជីវកម្ម​នៅ​ទី​នេះ​ដែរ​,
ទី​៣ -​ពួក​គាត់​អាច​ទិញ​ទុក ដើម្បី​លក់​ចេញ​យកចំណេញ​ដែរ​នៅ​ពេល​ដី​ឡើងថ្លៃ ដោយសារ​តែ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ឡើងជា​ថ្នាក់​ៗ​រហូត ។

លោក ថុ​ន បូ​រ៉ា អគ្គនាយក​ក្រុមហ៊ុន ខេ អេ​ច លែ​ន បាន​បន្ត​ថា ជាង​នេះ​ទៀត តម្លៃ​ដី​នៅ​ក្នុង​ក្នុង​ឡូ​តិ៍​នេះ មានការ​កើនឡើង​រហូត ហើយ​សូ​ម្បី​តែ​ដី​នៅ​ជុំវិញ​គម្រោង​នេះ ក៏​មានការ​កើនឡើង​នៃ​តម្លៃ​ឡើង​ទ្វេ​ដង​ដែរ​។ នៅ​ក្នុង​គម្រោង​ក្រុង​ថ្មី​ដី​មាស សម្រោង​លើ​នេះ​ទៀត សោត​គឺ​ក្រុមហ៊ុន​មានការ​បែងចែក​ជា តំបន់​លំនៅ​ដ្ឋា​ន តំបន់​លំហែកាយ និង​តំបន់​អាជីវកម្ម រួម​មាន​៖​ផ្ទះល្វែង​ទំនើប រី​សត​ទំហំ​៣​ហិច​តា ហាង​កាហ្វេ​ផាប់ ភោជនីយដ្ឋាន ម៉ាត ហ្វ​ម៉ា​ស៊ី សាឡ​ន ហាង​លក់​ទំនិញ ហាង​លក់​សម្លៀក​បំពាក់ និង​សួនច្បារ​សាធារណៈ រួម​ទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត ប្រកបដោយ​គុណភាព និង​ស្តង់ដា​ខ្ពស់​។

លោក ថុ​ន បូ​រ៉ា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ខេ អេ​ច លែ​ន មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺ
ទី​១)- ធ្វើការ​អភិវឌ្ឍន៍​តំបន់​នេះ ឲ្យ​ក្លាយជា​ក្រុង​ថ្មី​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​កាន់តែ​ច្រើន​កុះករ​បន្ថែម​ទៀត​។
ទី​២)- ប្រជាជន​មាន​កន្លែង​រស់នៅ​បាន​ស្អាតបាត សមរម្យ មាន​ផា​សុខភាព ប្រកបដោយ​សុភមង្គល និង​សេចក្ដី​ថ្លៃថ្នូរ​,
ទី​៣)- អតិថិជន​មានឱកាស​វិនិយោគ មាន​អាជីវកម្ម​ផ្ទាល់ខ្លួន និង​មានឱកាស​ចំណេញ​ខ្ពស់
និង​ទី​៤)- ចូលរួម​ចំណែក​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​ជម្រុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ម៉ឹក ចិន្ដា ស្ថាបនិក​គេហទំព័រ RealEstate.com.kh បាន​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ទាំងមូល​ថា លោក​មើលឃើញ​ថា គម្រោង​ដែល​ក្រុមហ៊ុន ខេ អេ​ច លែ​ន (KH LAND) បង្កើត​ឡើង​នេះ គឺ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង ព្រោះ​វា​ស្ថិត​នៅ​ក្នុង​បណ្ដុំ​លំនៅ​ដ្ឋា​ន និង​ជា​តំបន់​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា សាលា​រាជធានី​ភ្នំពេញ ដែល​បាន​លើក​ទិស​ដៅ​ការ​អភិវឌ្ឍន៍​មក​ទិស​ខាងលិច និង​ខាងជើង​ដូច្នេះ​សាក​សម និង​ទទួលយក​មនុស្ស​ដែល​មក​ពី​ភ្នំពេញ​។

លោក ម៉ឹក ចិន្ដា បាន​បន្ត​ទៀត​ថា អគារ ផ្ទះល្វែង និង​ភូមិ​គ្រឹះ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​២០៧៨១​ល្វែង និង​ខ្នង​, អគារ​ស្នាក់​នៅ រួម​មាន​ចំនួន​១៥២​គម្រោង​ស្មើនឹង​ចំនួន​១៧៧០៧​យូ​នី​ត ហើយ​បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​បាន​ព្យាករណ៍​ថា ការ​ទិញ​លំនៅ​ដ្ឋា​ន ដី​ឡូ​តិ៍ និង​ការ​វិនិយោគ​លើ​អគារ​ផ្សេង​ៗ ពុំ​មាន​សញ្ញាណ​ណាមួយ​ធ្លាក់​ចុះ​នោះ​ទេ សម្រាប់​ឆ្នាំ​២០១៩​នេះ ព្រោះ​តម្រូវការ​នៅ​តែ​មាន ។

មិនតែប៉ុណ្ណោះ​នៅ​ឆ្នាំ​ថ្មី និង​មាន​សន្ទុះ​កើនឡើង​និង​ល្អជា​មុន​ថែម​ទៀត​ផង ព្រោះតែ​កត្តា​សន្តិ​ភាព​របស់​ប្រទេស​ជាតិ ដែល​ហុច​ផល​ល្អ​លើ​ការ​អភិវឌ្ឍន៍​នានា ជា​ពិសេស​លើ​វិស័យ​អចលន​ទ្រព្យ ចំណែក​ម្ចាស់​គម្រោង គឺ​ក្រុមហ៊ុន​ខេ អេ​ច លែ​ន (KH LAND) បាន​ទទួលខុសត្រូវ​ខ្ពស់​ណាស់ ដោយ​បាន​ផ្ដល់​ភាព​កក់ក្ដៅ និង​ភាព​ទុកចិត្ត​ជូន​ដល់​អតិថិជន​របស់​ខ្លួន គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​រួម​មាន​ដូច​ជា ប្រព័ន្ធ​ទឹក​ភ្លើង ផ្លូវ ដែល​ការងារ​ទាំង​អស់នេះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​គម្រោង ហើយ​អ្នក​មក​រស់នៅ​ទី​នេះ និង​ទទួលផល​ចំណេញ​ខ្លាំង​ណាស់​៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ