ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ចេញចូល​តែ​មួយ​​បម្រើសេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព​និងរ​ហ័​ស​តាម​តម្រូវការ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​បម្រើសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​និងរ​ហ័​ទាន់ចិត្ត​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​»​។ លោក​អភិបាលខេត្ត​បាន​លើក​ឡើង​បែប​នេះ​​​ក្នុង​ពិធីសម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​អគារការិយាល័យ​ច្រកចេញចូលតែមួយ នៅ​ស្រុក​ព្រះនេត្រព្រះ​។ លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ…

ខេត្តបន្ទាយមានជ័យ ៖ «​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​បម្រើសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​និងរ​ហ័​ទាន់ចិត្ត​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​»​។ លោក​អភិបាលខេត្ត​បាន​លើក​ឡើង​បែប​នេះ​​​ក្នុង​ពិធីសម្ពោធ​​ដាក់​ឱ្យ​ប្រើប្រាស់​អគារការិយាល័យ​ច្រកចេញចូលតែមួយ នៅ​ស្រុក​ព្រះនេត្រព្រះ​។

លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​ត្រូវ​បាន​ចាប់ផ្តើម​សាង​សង់​ក្នុង​ខែមីនា និង​រួចរាល់​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩​នេះ ដោយ​បំពាក់​សម្ភារៈ​ប្រើប្រាស់ និង​បាន​រៀបចំ​មន្ត្រី​អោយ​ទទួល​ការងារ​ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​មាន អភិបាលរង​ទទួល​បន្ទុក​ចំនួន​១​រូប ប្រធាន​ការិយាល័យ​ចំនួន​១​រូប អនុប្រធាន​ការិយាល័យ​ចំនួន​១​រូប និង​មាន​សរុប​ចំនួន​១៣​វិស័យ និង​មាន​មន្ត្រី​ទទួល​បន្ទុក​ប្រគល់​ទទួល​ឯកសារ និង​ព័ត៌មាន​ចំនួន​១​រូប​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា សមិទ្ធផល​ថ្មី​សម្រាប់​រដ្ឋបាល​ស្រុក​ព្រះនេត្រព្រះ​ក្នុង​ការ​បម្រើសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​រហ័ស​ទាន់ចិត្ត​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ជា​ទូទៅ​រដ្ឋបាល​ស្រុក​បាន​អនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ និង​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន​ទាំង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ការងារ​សេដ្ឋកិច្ច សង្គមកិច្ច​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ជា​ពិសេស​ស្រុក​បាន​នឹង​កំពុង​លើកកម្ពស់​ការ​អនុវត្ត​គោលការណ៍​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​គ្រប់គ្រង និង​ការ​បម្រើសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទាំង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ការ​គ្រប់គ្រង​លិខិត​ស្នាម​និង​ឯកសារ​ផ្សេង​ៗ ការ​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​គោលបំណង​អោយ​ដៃគូ​អភិវឌ្ឍន៍​ផ្តល់​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ស្រុក​និង​ជួយ​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​សិទ្ធិ​សេរីភាព​និង​សុខភាព​អនាម័យ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ