ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​មួយ​ប្រាវ​៣​ករណី អ្នកលេង​នាំ​គ្នា​រត់​បាតជើង​.​ស​ព្រាត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កាលពី ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​ក្នុង​នោះ​រួម​មាន…

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កាលពី ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​ក្នុង​នោះ​រួម​មាន ស្រុក​បា​ធា​យ ស្រុក​ព្រៃឈរ និង​ក្រុង​កំពង់ចាម ដោយ​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន​ប្រមូល​ដុត​កម្ទេច​ចោល និង​ស្រាវជ្រាវ​រក​ម្ចាស់​សង្វៀន​បញ្ជល់មាន់​មក​ទទួលខុសត្រូវ ។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោម​ការ​ចង្អុល បង្ហាញ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​រូប​លោក​បាន​ចាប់​ឱ្យ​កម្លាំង​នគរបាល​នៅ​តាម​បណ្ដា​ស្រុក​-​ក្រុង​ចំនួន​១០​ត្រូវ​តាមដាន​ល្បែង​បញ្ជល់មាន់​បើក​លេង​លួចលាក់​ដែល​ខុសច្បាប់​ប្រសិនបើ​ឃើញ​ត្រូវ​តែ​បង្ក្រាប​ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បន្ត​ឱ្យ​ដឹង​ថា ចំពោះ​ករណី​ទី​១​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ៗ​នោះ​បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល ស្រុក​បា​ធា​យ​, កម្លាំង​របស់​ប៉ុស្ដិ៍​នគរបាល​តាំង​ក្រាំង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​អំពារ​ស្រុក​មុខកំពូល និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ជើង​ឆ្នុក​និង​ភូមិ​កំពង់ព្រះ​ឃុំ​តាំង​ក្រាំង ចុះ​បង្ក្រាប​ទីតាំង​បញ្ជល់មាន់​ស្ថិត​នៅ​ចំណុច​ទំនប់​មេទឹក​ត្រពាំង​ធំ ជាប់​ព្រំប្រទល់​ស្រុក​មុខកំពូល ខេត្តកណ្ដាល ជាមួយនឹង​ស្រុក​បា​ធា​យ ។ សូម​បញ្ជាក់​ថា​ចំពោះ​ទីតាំង​នេះ​មិន​ទាន់​មាន​សកម្មភាព​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​បាន​រុះរើ​សម្ភារ និង​រោង​ដុត​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ករណី​ទី​២ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០៥​នាទី បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ឃឹម គឹ​ម​សេង អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប​ករណី​លួច​លេង​ល្បែងស៊ីសង​បញ្ជល់មាន់​ដាក់​លុយ​នៅ​ចំណុច​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។ ជា​លទ្ធផល នៅ​ពេល​កម្លាំង​សមត្ថកិច្ច​យើង​ចុះ​ទៅ​ដល់ មុខសញ្ញា​ញៀន​ល្បែង​ទាំង​អស់នោះ​បាន​នាំ​គ្នា​រត់ គេចខ្លួន​បាត់​អស់ ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​រួម​មាន មាន់​ចំនួន​០១​ក្បាល (​ងាប់​) កន្ត្រក់​ដាក់​មាន់​ចំនួន​០២ និង​ម៉ូតូ​ចំនួន​០៦​ឝ្រឿ​ង ។

ចំពោះ​ករណី​ទី​៣​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០៥​នាទី កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​សួន រស់ អធិកា រ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​ចុះ​បង្ក្រាប​ករណី​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់​បញ្ជល់មាន់​នៅ​ចំណុច​ដី​ទួលខាងជើង​ភូមិ​អង្គ្រង ឃុំ​ខ្វិត​ធំ ជា​ដី​របស់​ឈ្មោះ​ថន ពៅ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ។

ជា​លទ្ធផល នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​យើង ចុះ​ទៅ​ជិត​ដល់​ពួក​មុខសញ្ញា​ញៀន​ល្បែង​ទាំង​អស់នោះ​បានដឹង​ខ្លួន​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។​ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​រួម​មាន មាន់​ចំនួន​០២​ក្បាល​(​ងាប់​), ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​ចំនួន​០១​គ្រឿង ពណ៌​ក្រហម (​គ្មាន​ផ្លា​ក​លេខ​) និង​ស្កុ​ត​សំរាប់​រំ​ខ្នាយ​មាន់​ចំនួន​០១​ដុំ ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ប្រសាសន៍​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​ពេល​ប្រារព្ធ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដែល​បាន​ធ្វើ ឡើង​នៅ​បរិវេណ​សាលាស្រុក​ចំការលើ នា​ពេល​កន្លង​មក​ដោយ​គូសបញ្ជាក់​ថា ក្នុង​ករណី​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ល្បែងស៊ីសង​បញ្ជល់មាន់ និង​អាប៉ោង​ដែល​ខុសច្បាប់​នៅ​ដីចម្ការ​របស់​អ្នក​ណា​ម្នាក់​គឺ​ម្ចាស់​ចម្ការ​នោះ​នឹង​ត្រូវ​សមត្ថកិច្ច​កោះហៅ​មក​សួរនាំ​ហើយ​ប្រសិនបើ​មាន​ករណី​ល្បែងស៊ីសង​នៅ​បន្ត​លួច​លេង​ដែល​ខុសច្បាប់​ទៀត​នោះ​សមត្ថកិច្ច​នឹង​មាន​វិធាន ការ​ផ្លូវច្បាប់​ដោយ​បញ្ជូន​ម្ចាស់​ចម្ការ​ឬ​ក៏​ម្ចាស់​ដី​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ