ចាប់​បាន​ហើយ​ចោរ​ស្រី​ជំនាញ​ខាង​លូក​​តាម​ផ្សារ ចប់​ត្រឹម​២​នាក់​ប្តី​ប្រពន្ធ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចាស់​ជំនាញ​ខាង​លូក​កាបូប​លួច​យក​ច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្សារ​នោះ បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ចំនួន​2​គ្រឿង​ពី​ប្តី​ប្រពន្ធ​១​គូ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​1 បាន​សម្រេច ហើយ​បម្រុង​រត់គេច​ខ្លួន​ដែល​ត្រូវ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់ ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តែ​ម្តង ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​7​និង​15​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​1 ផ្លូវ​សុធារស ក្នុងភូមិ​8 សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ​ឈ្មោះ សេង ស្រី​ហេង ភេទ​ស្រី អាយុ​34​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​កក់​2 ខណ្ឌទួលគោក​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ បាន វាសនា ភេទ​ប្រុស អាយុ​34​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​15 ផ្លូវ​លេខ​13BT ក្នុងភូមិ​ចម្រើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។

តាម​ប្រភព​ពី​បុរស​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូបគេ និង​ប្រពន្ធ​បាន​ចេញ​ពីផ្ទះ​នៅ​ភូមិ​ចម្រើន​ផល គោលបំណង​ទៅ​ដើរ​លេង និង​ហូប​អី​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ខណ​:​ពេល​មក​ដល់​រូប​គាត់​បាន​យក​កាបូបស្ពាយ​ចំហៀង​ពណ៌​ផ្កាឈូក ពី​ប្រពន្ធ​មក​ស្ពាយឈៀង​ខាង​ស្តាំ ហើយ​ក៏​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​អ៊ី​អន​១ ជាន់​ផ្ទាល់​ដី ដោយ​ដើរ​រក​អី​ហូប​។

បុរស​ជន​រង​គ្រោះ​បន្ត​ថា ពេល​ដើរ​បាន​មួយសន្ទុះ រូប​គាត់​ក៏​មាន​អារម្មណ៍​ថា កាបូប​គាត់​ដូច​ជា​ស្រាល​ជាង​មុន ដោយ​សង្ស័យ រូប​គាត់​ក៏​ឆែក​មើល​កាបូប ទើប​ដឹង​ថា បាត់​ទូ​ស័ព្ទ​ដៃ​អស់​ចំនួន​2​គ្រឿង ដោយ​១​គ្រឿង​ម៉ាក Oppo F11 pro និង​១​គ្រឿង​ទៀត​ម៉ាក samsung S9 ដោយ​មិន​ដឹង​ថា ជនសង្ស័យ​លូក​យក​តាំងពី​ពេល​ណា​នោះ​ទេ ។

បុរស​រង​គ្រោះ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​ក្រឡេក​ក្រោយ​រក​មើល ស្រាប់តែ​ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​កាន់​ទូរស័ព្ទ​ដៃ​ចំនួន​2​គ្រឿង រួច​ហើយ​ដាក់​ចូល​ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ​របស់​ខ្លួន ។ ដោយ​សង្ស័យ​ថា ជា​ទូរស័ព្ទ​ដៃ​របស់​គាត់ ជន​រង​គ្រោះ​ក៏​ន​ស្ទុះ​មក​ឃាត់​ស្ត្រី​ដែល​ជា​ជនសង្ស័យ រួច​ឆែក​មើល​ក្នុង​កាបូប​នោះ ស្រាប់តែ​ប្រទះ​ឃើញ​ទូរស័ព្ទ​ដៃ​របស់​គាត់​ទាំង​2​គ្រឿង ក៏​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​រូប​នោះ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេ​របា​សាក់ ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជា​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​​ទូរស័ព្ទ​ដៃ​ចំនួន​2​គ្រឿង​ពី​ជន​រង​គ្រោះ​2​នាក់​ប្តី​ប្រពន្ធ​នោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​នេះ ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ អធិការដ្ឋាន​ខណ្ឌ​ចំការ​មន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ