ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ម ម៉ូ​រ៉ា​ក់ តាំងចិត្ត​ហ្វឹកហាត់ ក្រោយ​ដណ្ដើម​បាន​កៅអី​ជើងឯក​១៦​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជ័យជម្នះ​លើក​ដំបូង​របស់​កីឡាករ​បង្គោល​ក្រហម ណា​ម ម៉ូ​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ កន្លង​មកនេះ នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​រដូវ​កាល​ថ្មី…

រាជធានី​ភ្នំពេញ ៖ ជ័យជម្នះ​លើក​ដំបូង​របស់​កីឡាករ​បង្គោល​ក្រហម ណា​ម ម៉ូ​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ កន្លង​មកនេះ នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​រដូវ​កាល​ថ្មី ប៉ុស្តិ៍​លេខ​៥ បាន​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ បង្ហាញ​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង ដើម្បី​បន្ត​យកឈ្នះ​ក្នុង​ការ​ដណ្ដើម​កៅអី​ជើងឯក ក្នុង​វគ្គ​បន្តបន្ទាប់​។

ជំហរ​នេះ គឺ​បន្ទាប់​ពី​លោក​ដាក់​ឈ្មោះ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ដល់​គោលដៅ​។

ណា​ម ម៉ូ​រ៉ា​ក់ និយាយ​ថា លោក​មិន​បាក់ទឹកចិត្ត​ទេ ដែល​លោក​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើងឯក TV5 Knock Out Series By K-Cement ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​ធ្លាក់​ចេញពី​ការ​ប្រកួត​ត្រឹម​វគ្គ​ទៅ​២ និង​ទី​៣​។ ហេតុផល​នៃ​ការ​ចូល​ប្រកួត​ដដែល​ៗ​នេះ គឺ​ដោយសារ​តែ​លោក ចង់ឱ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​ប្រដាល់ មុន​ពេល​លោក​មាន​វ័យ​ជ្រេ ហើយ​តស៊ូ​ប្រកួត​លែង​បាន​។

ជាក់ស្ដែង​សម្រាប់​ការ​ប្រកួត​ជា​ថ្មី ហើយ​បាន​ឈ្នះ​កីឡាករ មាស សា​រ៉ាត់ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ បើ​ទោះជា​ការ​ប្រកួត​បន្តបន្ទាប់ នៅ​តែ​បរាជ័យ​ច្រំ​ដែល ក៏​លោក​មិន​បាក់ទឹកចិត្ត​នោះ​ដែរ​។

យ៉ាងណាមិញ​លោក​ប្រកាស​នឹង​ដាក់​កំហិត​ខ្លួនឯង​ហ្វឹកហាត់​ឱ្យ​កាន់តែ​ខ្លាំង ដើម្បី​ឱ្យ​ការ​ប្រកួត​ក្នុង​វគ្គ​បន្តបន្ទាប់​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ