ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បន្ទប់ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​គាវ​ក្នុង​សង្កាត់​បឹង​កក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​គាវ​យីហោ​វៃ​យ៍​ជូ​ចំកាត់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់​មួយ​បន្ទប់ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផលិត​គាវ​យីហោ​វៃ​យ៍​ជូ​ចំកាត់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់​មួយ​បន្ទប់ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ ត្រង់​ចំណុច​រោងចក្រ​ផលិត​គាវ​យីហោ​វៃ​យ៍ ជូ​ចំកាត់ នៅ​តាម​បណ្តោយ​ផ្លូវ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ដួង វ៉ា​ន់​ណេ​ត អាយុ​៣៤​ឆ្នាំ ជា​សន្តិសុខ​យាមកាម នៅ​ក្នុង​រោងចក្រ​កើតហេតុ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្នុង​រោងចក្រ​ខាងលើ​មិន​មាន​កម្មករ ឬ​បុគ្គលិក​ធ្វើការ​នោះ​ទេ គឺ​មាន​តែ​គាត់ និង​បុរស​ជា​សន្តិសុខ​ម្នាក់​ទៀត ដែល​នៅ​យាមកាម​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក​ពួក​គាត់​ងងុយដេក​ខ្លាំង​ពេក​ក៏​បាន​ទៅ​ដេក​ក្បែរ និង​បន្ទប់​សម្រាប់​បុគ្គលិក​ធ្វើការ​ខាង​មុខ ដែល​ជា​បន្ទប់​កើតហេតុ​ខាងលើ ។ លុះដល់​វេលា​កើតហេតុ​គាត់​ក៏​បាន​ធំក្លិន​ឈ្ងៀម ខណៈ​ពេល​ដែល​ងើប​មក​មើល ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​កំពុង​តែ​ឆាបឆេះ​ចេញ​មក​ពី​បន្ទប់​កើតហេតុ​យ៉ាង​សន្ធោសន្ធៅ ។

ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​ប្រញាប់ប្រញាល់រ​ត់ទៅ​បើកទ្វារ​ចេញ​ទៅ​ខាងក្រៅ និង​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​ទាញ​ទុយោ​ទឹក​បាញ់​ពន្លត់ និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​អន្តរាគមន៍ ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៧​គ្រឿង ចុះ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៣​គ្រឿង ភ្លើង​ក៏​បាន​រលត់​ជា​ស្ថាពរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ឆាបឆេះ​តែ​បន្ទប់​សម្រាប់​បុគ្គលិក​ធ្វើការ​ដែល​មាន​ទំហំ​ប្រមាណ​១០​ម៉ែត្រ​គុណ និង​៦​ម៉ែត្រ និង​សម្ភារ​មួយ​ចំនួន​ដែល​នៅ​ខាងក្នុង​ត្រូវ​ឆេះ​ខូ​ត​ខាត​អស់ទាំង​ស្រុង ។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​សណ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ