ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​ច្រូតស្រូវ​​សុខ​ៗស្រាប់តែ​​ឆាបឆេះ​កណ្តាល​វាលស្រែ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​មួយ​គ្រឿង ខណៈ​ច្រូត​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​កណ្តាល​វាលស្រែ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វាល​ខាង​ភូមិ​កង​វ៉ាង សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​ម៉ាស៊ីន​ច្រូតស្រូវ​ខ្នាត​ធំ​មួយ​គ្រឿង ខណៈ​ច្រូត​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​កណ្តាល​វាលស្រែ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វាល​ខាង​ភូមិ​កង​វ៉ាង សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

ម្ចាស់​ម៉ាស៊ីន​ច្រូត​ខាងលើ​ឈ្មោះ លី ស៊ា​វ​ឡុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​វរៈសេនីយ៍ត្រី យ៉ា​ន សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ម៉ាស៊ីន​ច្រូតស្រូវ​បាន​ច្រូត​២​ទៅ​៣​មុខ​ហើយ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្នែក​ខាងក្រោយ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ទឹក​មក​ពន្លត់ រហូត​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់​មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ស្រូវ​ក្នុង​ស្រែ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​ម៉ាស៊ីន​ច្រូត​ខ្នាត​ធំ​នេះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល និង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ាស៊ីន​ច្រូតស្រូវ​ផ្នែក​ខាងក្រោយ​ស្ទើរ​ទាំងស្រុង​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​បន្ត​ថា ពេល​អគ្គី​ភ័យ​ឆាបឆេះ​ម៉ាស៊ីន​ច្រូតស្រូវ សំណាង​ហើយ​ឆេះ​តែ​ម៉ាស៊ីន​ច្រូត មិន​បណ្តាល​ឱ្យ​ឆេះ​ស្រូវ​ក្នុង​ស្រែ​មិន​ទាន់​ច្រូត​នោះ ហើយ​ករណី​នេះ​ធ្វើ​ឱ្យ​ប្រជា​កសិករ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ជួយ​គ្នា​ពន្លត់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ