ដឹងតែផ្អើលអុីតាលីហើយ Zlatan វិលមកប៉ះ Ronaldo នៅក្លិបចាស់វិញ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Zlatan Ibrahimovic…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Zlatan Ibrahimovic…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Zlatan Ibrahimovic បានសម្រេចការវិលត្រឡប់មកលេងនៅក្លិបចាស់ AC Milan វិញជាផ្លូវការ។
កីឡាករវ័យ ៣៨ ឆ្នាំបានចំណាយពេល២រដូវកាលចុងក្រោយនៅលីគអាមេរិក Major League Soccer ក្លិប LA Galaxy ដែលរកបានគ្រាប់បាល់ចំនួន៣១គ្រាប់ ក្នុងរដូវកាលចុងក្រោយ ។ បន្ទាប់ពីមានទំនាក់ទំនងជាមួយក្លិបមួយចំនួនពេលនេះ Ibrahimovic បានសម្រេចចិត្តវិលត្រឡប់មកកាន់ទឹកដី San Siro ជាមួយក្លិប AC Milan វិញ ។
កីឡាកររូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖«ខ្ញុំត្រលប់ទៅក្លិបមួយដែលខ្ញុំគោរពយ៉ាងខ្លាំង និងទៅទីក្រុង Milan ដែលខ្ញុំស្រឡាញ់។ ខ្ញុំនឹងតស៊ូជាមួយមិត្តរួមក្រុមរបស់ខ្ញុំដើម្បីផ្លាស់ប្តូរវគ្គនេះ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យសម្រេចបាន»។
មុននឹងការមកលេងនៅក្លិប AC Milan វិញ កីឡាករខាងលើ ក៏ត្រូវបានទាក់ទងដោយក្លិបស្ករគ្រាប់ Everton ផងដែរ។
យោងតាមសម្តីរបស់គ្រូបង្វឹកថ្មីរបស់ក្លិប Everton លោក Ancelotti តាមរយៈសារព័ត៌មាន Sky Sports បានឱ្យដឹងថា៖ «Zlatan Ibrahimovic គឺជាមិត្តដ៏ល្អម្នាក់របស់ខ្ញុំ។ សំណាងណាស់ដែលខ្ញុំបានបណ្តុះបណ្តាលកីឡាករឆ្នើមៗជាច្រើន ។ Ibrahimovic បានបញ្ចប់រដូវកាលរបស់គាត់នៅសហរដ្ឋអាមេរិកហើយខ្ញុំមិនដឹងថាតើគំនិតរបស់គាត់ជាអ្វីទេ។ ខ្ញុំត្រូវទួរស័ព្ទហៅគាត់។ ប្រសិនបើគាត់ចង់មក Liverpool កំសាន្តនោះ គាត់អាចមកបាន។ តែមិនមែនមកលេងបាល់នោះទេ»។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលរបស់គាត់លេងឱ្យក្លិប Galaxy នៅសហរដ្ឋអាមេរិក Ibrahimovic បានរកគ្រាប់បាល់បាន ៥៣គ្រាប់ និងជួយទាត់ Assist បាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ៥៨លើក ៕
ចែករំលែកព័តមាននេះ