ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ការ​ជួញដូរ​អនុ​ផល​ព្រៃឈើ​៣​ករណី​ផ្សេង​គ្នា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រយៈពេល​២​ថ្ងៃ​អាជ្ញាធរ​ស្រុក​កែវ​សីមា បាន​បង្ក្រាប​ការ​ជួញដូរ​ផល​អនុ​ផល​ព្រៃឈើ ចំនួន​៣​ករណី ដែល​ប្រតិបត្តិការ​នេះ​ចាប់ពី​ថ្ងៃ​ទី​២៨ និង​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩ ។…

ខេត្តមណ្ឌលគិរី ៖ រយៈពេល​២​ថ្ងៃ​អាជ្ញាធរ​ស្រុក​កែវ​សីមា បាន​បង្ក្រាប​ការ​ជួញដូរ​ផល​អនុ​ផល​ព្រៃឈើ ចំនួន​៣​ករណី ដែល​ប្រតិបត្តិការ​នេះ​ចាប់ពី​ថ្ងៃ​ទី​២៨ និង​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩ ។

តាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ក្រុម​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ឃាត់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៧៦០៣ បាន​ដឹក​ជ័រទឹក ស្ថិត​នៅ​លើ​ផ្លូវជាតិ​៧៦ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា វត្ថុ​តាង​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ក្រុម​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​រុករក​ប្រទះ​ឃើញ​ឈើ​កកោះ​ចំនួន​១៣​ដុំ នៅ​ក្នុង​ចំការ​ស្វាយចន្ទី ស្ថិត​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ចំនុច UTM លេខ 0698636-1338708 ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ធ្នូ នៅ​ចំណុច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ស្ថិត​នៅ​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា សមត្ថកិច្ច​ធ្វើការ​ឃាត់​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-១១៣០ និង​អ្នកបើកបរ​ម្នាក់​ឈ្មោះ រ៉ា សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹក​។

រថយន្ត​ខាងលើ​នេះ​មាន​ដឹក​នី​វ​សុ​ក្រំ​ចំនួន​៤៤០​សន្លឹក មុខ​១០​សង្ទីម៉ែត្រ កម្រាស់​១​សង្ទីម៉ែត្រ ប្រវែង​២២០​សង្ទីម៉ែត្រ កូន​ក្រឡឹង​ច្រេស​៨​ជ្រុង​ចំនួន​៤​ដុំ ប្រវែង​៤៥​សង្ទីម៉ែត្រ មុខ​៣៥​សង្ទីម៉ែត្រ ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កែវ​សីមា​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ