ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​ក្សេមក្សាន្ត​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​៣៨​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ខេ​មំ ចិត្ត​ក្សេមក្សាន្ត​ប្រាសចាក​គ្រឿង​អពមង្គល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ចិត្ត​ក្សេមក្សាន្ត​ក្នុង​ទី​នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធជា​ប្រធានដែ​ល​​​បាន​ឆ្លង​ផុត​ពី​អន្លង់​ទាំង​៤​គឺ អន្លង់​គឺ​កាមតណ្ហា​១ អន្លង់​គឺ​ភព​ទាំង​បី​១ អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១ និង​អន្ល​ង់​គឺ​អវិជ្ជា ការ​មិន​យល់​មិនដឹង​នូវ​សច្ចធម៌​១…

នៅ​ក្នុង​មង្គលសូត្រ​៣៨​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ខេ​មំ ចិត្ត​ក្សេមក្សាន្ត​ប្រាសចាក​គ្រឿង​អពមង្គល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

ចិត្ត​ក្សេមក្សាន្ត​ក្នុង​ទី​នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធជា​ប្រធានដែ​ល​​​បាន​ឆ្លង​ផុត​ពី​អន្លង់​ទាំង​៤​គឺ អន្លង់​គឺ​កាមតណ្ហា​១ អន្លង់​គឺ​ភព​ទាំង​បី​១ អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១ និង​អន្ល​ង់​គឺ​អវិជ្ជា ការ​មិន​យល់​មិនដឹង​នូវ​សច្ចធម៌​១ ។ ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​នេះ​ហើយ គឺជា​ចិត្ត​ស្អាត​បរិសុទ្ធ​និង​ស្ងប់​ក្សេមក្សាន្ត​ក្រៃ​លែង ។

ហេតុនេះ​ទើប​លោក​ពោល​ថា កិរិយា​ខំ​កសាង​ខ្លួន​គឺ​អប់រំ​ចិត្ត​ឱ្យ​បាន​ទៅ​ជា​ចិត្ត​ក្សេមក្សាន្ត​ជា​មង្គល​ដ៏​ឧត្តម ។

បុគ្គល​ទាំងឡាយ​ណា​បាន​ខិតខំ​កសាង​ខ្លួន​ដោយ​ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​នូវ​មង្គល​ទាំង​៣៨​ប្រការ​នេះ​ឱ្យ​បរិបូណ៌​ហើយ រមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួង រហូត​សម្រេចមគ្គផល​ក្នុង​សិរី​មង្គល​ដ៏​មហាប្រសើរ ៕ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ