ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​មួយ​ចំនួន​​​សម្គាល់​ជំងឺមហារីក​ស្បែក Melanoma

4 ឆ្នាំ មុន

ជំងឺមហារីក​ស្បែក Melanoma ប្រហែល ៧៥​មាន​លក្ខណៈ​ជា​កន្ទួល​ថ្មី​ៗ ដែល​កើតឡើង​លើ​ស្បែក​មាន​សុខភាព​ល្អ​។ ដោយសារ​តែ​ជំងឺមហារីក​ប្រភេទ​នេះ​អាច​ងាយ​នឹង​គម្រាម​គំ​ហែង​ដល់​អាយុជីវិត យក​ល្អ​គួរតែ​ដឹង​អំពី​អាកា​រៈ​ដំបូង​ៗ​របស់​វា​ផង​។ អាកា​រៈ​របស់​វា​អាច​មាន​ដូច​ជា​៖ ១-កន្ទួល​លើ​ស្បែក​មានការ​ប្រែប្រួល​ពណ៌ រូបរាង…

ជំងឺមហារីក​ស្បែក Melanoma ប្រហែល ៧៥​មាន​លក្ខណៈ​ជា​កន្ទួល​ថ្មី​ៗ ដែល​កើតឡើង​លើ​ស្បែក​មាន​សុខភាព​ល្អ​។ ដោយសារ​តែ​ជំងឺមហារីក​ប្រភេទ​នេះ​អាច​ងាយ​នឹង​គម្រាម​គំ​ហែង​ដល់​អាយុជីវិត យក​ល្អ​គួរតែ​ដឹង​អំពី​អាកា​រៈ​ដំបូង​ៗ​របស់​វា​ផង​។

អាកា​រៈ​របស់​វា​អាច​មាន​ដូច​ជា​៖

១-កន្ទួល​លើ​ស្បែក​មានការ​ប្រែប្រួល​ពណ៌ រូបរាង ឬ​ទំហំ​របស់​វា
២- កន្ទួល​នោះ​ទៅ​ជា​រមាស់ ឈឺចាប់​ខ្លាំង ឬ​តឹង​ឈឺ
២- កន្ទួល​នោះ​មាន​លក្ខណៈ​ផូស​ចេញ​ពីលើ​ស្បែក​ជាង​កន្ទួល​ផ្សេង​ៗ

សារៈសំខាន់​នៃ​ការ​ពិនិត្យ​មើល​នេះ​គឺ​ដើម្បី​រក​មើលជំងឺ​មហារីក​ស្បែក​ផ្សេង​ៗ​ទៀត​ផង​។ ចូរ​ធ្វើការ​កត់សម្គាល់​ជា​និច្ច​ផង​រាល់​កន្ទួល​ដែល​មាន​លក្ខណៈ​គ្រឺ​ម​ៗ ស្ងួត របក​ៗ ឬ​ផូស​ចេញពី​ស្បែក​ខ្លាំង​។ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​សង្ស័យ​ថា​ស្បែក​កំពុង​តែ​មាន​ជំងឺមហារីក​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ