ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​ស្មៅ​ព្រៃ​នៅ​ហ្គេ​ន​ភ្នំពេញ​អស់​រាប់​ហិ​កតា (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ស្មៅ​ព្រៃ​រាប់​ហិ​កតា​នៅ​ហ្គេ​ន​ភ្នំពេញ​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​, អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​អស់​ប្រមាណ​ជាង​១​ម៉ោង​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​២៩ ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ស្មៅ​ព្រៃ​រាប់​ហិ​កតា​នៅ​ហ្គេ​ន​ភ្នំពេញ​យ៉ាង​សន្ធោសន្ធៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​, អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​អស់​ប្រមាណ​ជាង​១​ម៉ោង​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ខាងត្បូង​កន្លែង​វាយ​កូន​ហ្គោ​ល​របស់​ក្រុមហ៊ុន​ហ្គេ​ន​ភ្នំពេញ នៅ​ក្នុងភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ស្មៅ​ព្រៃ​ដែល​អគ្គី​ភ័យ ឆាបឆេះ​ខាងលើ​ត្រូវ​សមត្ថកិច្ច​អោយ​ដឹង​ថា មាន​ទំហំ​ប្រមាណ​ជាង​១០​ហិ​កតា ជា​ដី​ឡូ​តិ៍​ទុក​ចោល​ដុះ​សុទ្ធតែ​ស្មៅ​ព្រៃរបស់​ក្រុមហ៊ុន​ហ្គេ​ន​ភ្នំពេញ​ ។ អគ្គី​ភ័យ​ដែល​កើតឡើង​ខាងលើ​នេះ​គេ​ពុំ​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ អ្វី​ពិតប្រាកដ​ឡើយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង បាន​ឆាបឆេះ​យ៉ាង​រហ័ស ចេញពី​ទិស​ខាងកើត ហើយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​រាលដាល់​ទិស​ខាងលិច​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ដោយសារ​តែ​ស្មៅ​ព្រៃ​ដុះ​ក្រាស់​ៗ និង​មានកូន​ឈើ​ស្ងួត​ទៀត ទើប​ភ្លើង​បាន​ឆាបឆេះ​អស់​ជា​ច្រើន​ហិ​កតា ។ ភ្លាម​ៗ​អាជ្ញាធរ និង​សមត្ថកិច្ច ព្រមទាំង​បុគ្គលិក​ក្រុមហ៊ុន​ក៏បាន​ហៅ​រថយន្ត​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​ប្រមាណ​ជា​១​ម៉ោង ទើប​អាច​ទប់ស្កាត់​បាន​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១៤​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​ហើយ ភ្លើង បាន​រលត់​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​ស្មៅ​ព្រៃ​ជា​ច្រើន​ហិ​កតា ត្រូវ​ភ្លើង​ឆេះ​អស់ ។ ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ គេ​សង្ស័យ មាន​អ្នក​ដុត ឬ​មាន​អ្នក​បោះ​កន្ទុយបារី​ទៅ​លើ​ស្មៅ​ស្ងួត​ៗ​ជា​ហេតុ នាំ​អោយ​កើត​មាន​អគ្គី​ភ័យ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ