ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! នេះ​សុទ្ធតែ​ជនជាតិ​ចិន​ដល់​ទៅ​២០​នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២០​នាក់​ក្នុង​ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជាប់​សង្ស័យ​បទល្មើស​២​ផ្សេង​ពី​គ្នា ។ ដោយ​ក្នុង​នោះ​ជនជាប់សង្ស័យ​ចំនួន​៤​នាក់​ជា​ជនជាតិ​ចិន​ត្រូវ​បាន​ចាប់​ខ្លូ​ន​នៅ​វេលា​ម៉ោង​២​ជិត​ភ្លឺ​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ ស្ថិត​ក្នុងភូមិ​លេខ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២០​នាក់​ក្នុង​ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជាប់​សង្ស័យ​បទល្មើស​២​ផ្សេង​ពី​គ្នា ។ ដោយ​ក្នុង​នោះ​ជនជាប់សង្ស័យ​ចំនួន​៤​នាក់​ជា​ជនជាតិ​ចិន​ត្រូវ​បាន​ចាប់​ខ្លូ​ន​នៅ​វេលា​ម៉ោង​២​ជិត​ភ្លឺ​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ ស្ថិត​ក្នុងភូមិ​លេខ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

ចំណែក​ជនជាប់សង្ស័យ​ចំនួន​១៦​នាក់ ស្ត្រី​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពេល​រសៀល ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​០៣ សង្កាត់​០៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ (​តំបន់​ជិត​ម្ដុំ​ក្បែរ​ក្លិប​កម្សាន្ត L.V) ។ ជនសង្ស័យ​ខាងលើ ក្រោយ​ពេល​ចាប់​ខ្លូ​ន​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះ​សីហ​នុ ភ្លាម​ៗ​ផង​ដែរ ដើម្បី​បន្ត​វិធានការ​តាម​ផ្លូវច្បាប់ ។

ពាក់ព័ន្ធ​ករណី​នេះ​លោក កុ​ល ផ្លា​លី ស្នងការ​រង​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ពិតជា​មាន​ចាប់​ខ្លូ​ន ជនជាតិ​ចិន​ខាងលើ ប្រាកដ​មែន​ដោយ​កិច្ចការ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅឡើយ​នឹង​ធ្វើការ​ជាមួយ​ស្ថានទូត​បន្ត​ចិន​ផង​ដែរ ហើយ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បញ្ជ​ប់​ការ​សាកសួរ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​អំឡុង​រយៈពេល​មួយ​ថ្ងៃ គឺ​ចាប់ពី​យប់​ថ្ងៃ​ទី​២៧ ដល់​រសៀល​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​២០​នាក់ ។ ចំណែក​វ​ត្តុ​តាង​មួយ​ចំនួន​មាន អាវុធ​ខ្លី K59 ចំនួន​១​ដើម មាន​៥​គ្រាប់ កូនកាំបិត​មុត​ស្រួច​១​ដើម ខ្នោះដៃ​១​គូ និង​ម៉ាស​បិត​មុខ​មួយ​ចំនួន​ផង​ដែរ ដោយ​ជនជាប់សង្ស័យ​ទាំង​៤​នាក់​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រុម​នេះ​អាច​ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ ឬ​ចាប់ជំរិត​ទារប្រាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ