ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​ខាតបង់​អស់១៦០០០​លាន​ដុល្លារ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិនិយោគិន​ដែល​ជោគជ័យ​ជាងគេ និង​បាន​កសាង​ទ្រព្យសម្បត្តិ​មក​ស្មើ​ប្រមាណ​ជិត​៨០០០០​លាន​ដុល្លារ​ទៅ​ហើយ​នៅ​ឆ្នាំ​នេះ​។ ប៉ុន្តែ​លោក​ក៏​ធ្លាប់​សម្រេចចិត្ត​ខុស​ក្នុង​ការ​រកស៊ី​ដោយ​ខាតបង់​លុយ​ប្រមាណ…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិនិយោគិន​ដែល​ជោគជ័យ​ជាងគេ និង​បាន​កសាង​ទ្រព្យសម្បត្តិ​មក​ស្មើ​ប្រមាណ​ជិត​៨០០០០​លាន​ដុល្លារ​ទៅ​ហើយ​នៅ​ឆ្នាំ​នេះ​។ ប៉ុន្តែ​លោក​ក៏​ធ្លាប់​សម្រេចចិត្ត​ខុស​ក្នុង​ការ​រកស៊ី​ដោយ​ខាតបង់​លុយ​ប្រមាណ ១៦០០០​លាន​ដុល្លារ ។

រឿង​សម្ងាត់​នៃ​ភាព​ជោគជ័យ​របស់​លោក គឺ​យុទ្ធសាស្ត្រ​វិនិយោគ​ដ៏​សាមញ្ញ​របស់​លោក ។ លោក និង​ក្រុមការងារ​ក្នុង​ក្រុមហ៊ុន​លោក​ភាគច្រើន​តែងតែ​ស្រាវជ្រាវ​តែ​លើ​វិស័យ​មួយ​ចំនួន​ក្នុង​ទីផ្សារ​ប៉ុណ្ណោះ និង​លើ​អាជីវកម្ម​ណា​ដែល​មាន​ភាព​ប្រកួតប្រជែង​ជាង​ដៃគូ​ប្រកួតប្រជែង​ដទៃ​ច្បាស់លាស់ ។

លោក​ក៏​បាន​ទិញ​យក​ក្រុមហ៊ុន​ដែល​ស្រលាញ់ និង​ចូល​ចិត្ត​ដែរ ហើយ​បច្ចុប្បន្ន​នេះ​លោក និង​ក្រុមការងារ​របស់​លោក​បាន​វិនិយោគ​សរុប​ប្រមាណ​២០១០០០​លាន​ដុល្លារ​ឯណោះ ។ ទោះជា​លោក​ជោគជ័យ​ប៉ុណ្ណា លោក​មហាសេដ្ឋី​ខាងលើ​ក៏​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ច្រើន​ដែរ ដោយ​មើល​រំលង​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា Amazon.com ឬ Google របស់ Alphabet ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​សម្រេចចិត្ត​ខុស​លើ​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែរ​ដូច​ជា ក្រុមហ៊ុន Tesco ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​ខាតបង់​ប្រមាណ​៤៤៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ។

កាលពី​ឆ្នាំ​១៩៦៦ លោក​បា​ហ្វេ​ត​បាន​សម្រេចចិត្ត​វិនិយោគ​លើ​សួនឧទ្យាន Walt Disney ដែល​មាន​តម្លៃ​ប្រមាណ​៨០​លាន​ដុល្លារ ។ ប៉ុន្តែ​លោក​បាន​លក់​ភាគហ៊ុន​របស់​លោក​នៅ​ឆ្នាំ​១៩៦៧ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​៥០%​មក​វិញ ។ ប្រសិនបើ​លោក​មិន​បាន​លក់​ភាគហ៊ុន ៥%​នោះ​របស់​លោក​ទេ​បច្ចុប្បន្ន​ភាគហ៊ុន​នោះ​នឹង​មាន​តម្លៃ​ប្រមាណ​ដល់​ទៅ​១១៨៦ លាន​ដុល្លារ ។

លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ​១៩៩៥ Disney បាន​ទិញ​ក្រុមហ៊ុន Capital Cities ដែល Berkshire Hathaway ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​នោះ​ដែរ ។ ប៉ុន្តែ​លោក​បា​ហ្វេ​ត​បាន​សម្រេចចិត្ត​លក់​ភាគហ៊ុន​ទាំងនោះ​ចោល ដែល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ប្រមាណ​២.៧៦​ប៊ី​លាន​ដុល្លារ ។

ប្រាកដ​ណាស់ លោក​បា​ហ្វេ​ត​ជា​មនុស្ស​ដូច​អ្នក​ដទៃ​ដែរ ហើយ​លោក​ជៀស​មិន​ផុត​នឹង​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​តើ​មនុស្ស​ម្នាក់​អាច​រៀនសូត្រ​ពី​កំហុសឆ្គង​របស់​ពួក​គេ​ដែរ​ឬទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ