ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឃ្លាំង​មួយ​កន្លែង​ជិតច្រកទ្វារអន្តរ​ជាតិ​ប៉ោយប៉ែត បែកធ្លាយ​ច្រើន​តោន (មាន​វីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ មន្ត្រី​អភិរក្ស​ព្រៃឈើ​សហការ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​រយ​លេខ​១២០១ ប្រចាំ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ បាន​ធ្វើការ​ឆែកឆេរ​ឃ្លាំង​​មួយ​កន្លែង​នៅ​ជិត​ផ្សាររុង​ក្លឿ​…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៩ មន្ត្រី​អភិរក្ស​ព្រៃឈើ​សហការ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​រយ​លេខ​១២០១ ប្រចាំ​ស្រុក​អរញ្ញ ខេត្ត​ស្រះ​កែវ បាន​ធ្វើការ​ឆែកឆេរ​ឃ្លាំង​​មួយ​កន្លែង​នៅ​ជិត​ផ្សាររុង​ក្លឿ​ (​ផ្សារ​ឥណ្ឌូចិន​) ជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​រក​ឃើញ​ឈើ​គ្រញូង​ជា​ច្រើន​តោន​ មាន​តម្លៃ​ជាង​១០០​លាន​បាត​។

តាម​ប្រភព​ពី​ទឹកដី​ថៃ​ប្រាប់​ឱ្យ​ដឹង​ថា ឈើ​គ្រញូង​ទាំងនេះ​គេ​លាក់​ទុក​ដើម្បី​ដឹក​ចេញ​លក់​ឲ្យ​ឈ្មួញ​ខ្មែរ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​មិនដឹង​ថា​នាំ​ចូល​តាម​ច្រក​ណា​ឡើយ ខណៈ​ប្រភព​ថា​ពេល​ខ្លះ​ឈើ​គ្រញូង​ត្រូវ​ឈ្មួញ​លួច​ដឹក​ពី​ថៃ​បង្កប់​តាម​រទេះ​ទំនិញ និង​ប្រហិត​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ករណី​លួច​ដឹកឈើ​គ្រញូង​បង្កប់​តាម​រទេះ​ចេញពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នេះ កន្លង​មក​ត្រូវ​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆែកឆេរ​ចាប់​បានជា​បន្តបន្ទាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ