ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖ ឆ្នាំ​២០១៩ អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជាង​២​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​អ្នក​ប្រកាស​ព្រ​ទ្យ​សម្បត្តិ បំណុល​បាន​ជាង​២​ម៉ឺន​នាក់ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​លើក​ទី​៥៣…

រាជធានី​ភ្នំពេញ ៖ លោក​ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​អ្នក​ប្រកាស​ព្រ​ទ្យ​សម្បត្តិ បំណុល​បាន​ជាង​២​ម៉ឺន​នាក់ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​លើក​ទី​៥៣ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប​.​ព​.) កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ ។

លោក​ឱម យ៉ិ​ន​ទៀង បាន​លើក​ឡើង​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ដែល​មាន​ជា​អាទិ៍ ៖ ១.​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ មាន​៦៣១​នាក់ ក្នុង​នោះ​តែងតាំង​ថ្មី​មាន​៥១៣​នាក់ ។

ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើក​ចុង​ក្រោយ​ដោយ​លាឈប់​ពី​ការងារ -​ចប់​អាណត្តិ ត្រូវ​បញ្ឈប់​ពី​ការងារ – ចូល​និវត្តន៍​មាន​១១៨​នាក់ ។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​ទាំងមូល​មានការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ មាន​ចំនួន ២១៩០២​នាក់ តែងតាំង​ថ្មី​មាន ៤៨៩៥​នាក់ ។ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើក​ចុង​ក្រោយ​ដោយ លាឈប់​ពី​ការងារ -​ចប់​អាណត្តិ ត្រូវ​បញ្ឈប់​ពី​ការងារ -​ចូល​និវត្តន៍ មាន​ចំនួន​២២៦១​នាក់ ។

លោក​ប្រធាន​ACU ក៏​បាន​លើក​ឡើង​ថា សម្រាប់​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​២០២០ នេះ​នឹង​មាន​មន្ត្រី​ចំនួន​៤៨៨៦​រូប (​ស្មើនឹង​៣៨% នៃ​ចំនួន​ត្រូវ​ប្រកាស​សរុប​បាន​មក​ប្រកាស​មុន​ពេល​ការ​ចាប់ផ្តើម​ទទួល​ការ​ប្រកាស​បំណុល​របប​២​ឆ្នាំ ឆ្នាំ​២០២០ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឱម យ៉ិ​ន​ទៀង ក៏​បាន​ឲ្យ​ដឹង​ថា ACU ក៏​បាន​ចូលរួម​ពិគ្រោះ​ថ្ងៃ វាយតម្លៃ​គម្រោង​-​និង​ចរចា​ថ្លៃ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ នាយកដ្ឋាន​អប់រំ បង្ការ និង​ទប់ស្កាត់​បាន​ប្រតិបត្តិការ តាម​រយ​:​ការ​សង្កេតការណ៍​ចំនួន​៤៤​គម្រោង (​ក្នុង​ឆ្នាំ​២០១៩ ទាំងមូល​មាន ១១១៧ គម្រោង ) និង​ប្រតិបត្តិការ​ផ្សេង​ទៀត​ដូច​ជា ការ​សិក្សា​ពី​ក្រុមហ៊ុន​ដែល​ចូល​ដេញថ្លៃ និង​អត្តសញ្ញាណ​ជាដើម មាន​៣៩​ក្រុមហ៊ុន (​ក្នុង​ឆ្នាំ​២០១៩​ទាំងមូល​មាន ៨៩៦​ក្រុមហ៊ុន​) ។

លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ទាំង​២​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​៥២ (​កំណត់ហេតុ​សំយោគ និង​កំណត់ហេតុ​ពិស្តារ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ ស្តី​ពី​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ក្នុង​នោះ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ពិនិត្យ ពិភាក្សា​អំពី​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ផ្នែក​នីមួយ​ៗ ១- ការងារ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ២-​ការងារ​បង្ការ ទប់ស្កាត់ អំពើ​ពុក​រលួយ ៣-​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល ៤-​ការងារ​ពាក្យ​ប្តឹង ៥-​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ៦.​ការងារ​ក្នុង និង​ក្រៅប្រទេស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ