ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សួង ស៊ី​ធឿ​ន វិល​មក​សិល្បៈ​វិញ បន្ទាប់​ពី​ខូចចិត្ត​រឿង​មនុស្ស​ជាទី​ស្រឡាញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ទស្សនិកជន​នៅ​ចាំ​ថា តារា​សម្តែង​សួង ស៊ី​ធឿ​ន ដែល​​ឡើង​កូដ​ទីផ្សារ​ភាពយន្ត បាន​ជួប​ទុក្ខ​ព្រួយ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ បុរស​ម្នាក់​នោះ ជា​បុរស​គូស្នេហ៍​យល់ចិត្ត…

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ទស្សនិកជន​នៅ​ចាំ​ថា តារា​សម្តែង​សួង ស៊ី​ធឿ​ន ដែល​​ឡើង​កូដ​ទីផ្សារ​ភាពយន្ត បាន​ជួប​ទុក្ខ​ព្រួយ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ បុរស​ម្នាក់​នោះ ជា​បុរស​គូស្នេហ៍​យល់ចិត្ត ហើយ​ថែម​ទាំង​ឈាន​ដល់​ការ​គ្រោង​ភ្ជាប់ពាក្យ​ទៀត​ផង ប៉ុន្តែ​បែរ​ជា​​ម្ចាស់​ស្នេហ៍​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ឃ្លាតឆ្ងាយ​ទៅ​បាត់​មិន​អាច​ត្រឡប់​មក​វិញ ធ្វើ​ឱ្យ​នាង​ទទួលយក​មិន​បាន​តែ​ម្តង​។ តារា​រូប​នេះ ខឹ​ត​ខំ​ពង្រឹងស្មារតី​ធ្វើ​ចិត្ត​ទទួលយក រហូត​មក​ដល់​ពេល​នេះ​នាង​អាច​ញញឹម​បាន​ខ្លះ ដោយ​កម្លាំងចិត្ត​នានា រហូត​ថត​ភាពយន្ត​ថ្មី​។

ក្រោយ​ពេល ស៊ី​ធឿ​ន មាន​អារម្មណ៍​ស្មុគស្មាញ​ជាមួយ​ការ​ឃ្លាតឆ្ងាយ​របស់​គូសង្សារ មិន​អាច​បក​ក្រោយ ម្នាក់​ៗ​មានការ​អាណិត​នាង​ជា​អ​នែក​។ ម្នាក់​ៗ​មាន​តែ​ចូលរួម​និយាយ​លើកទឹកចិត្ត​គ្រប់​គ្នា​ឱ្យ​នាង​រឹង​មាំ រឹងប៉ឹង ប្រឈម​យក​ពិត ដោយ​ចាត់​ទុក​ថា​មាន​និស្ស័យ​តែ​ប៉ុណ្ណឹង​។ ហើយ​រឿង​សំខាន់ ត្រូវ​គិតគូរ​ពី​ដំណើរ​ទៅ​មុខ អនាគត​បន្ត​ទៀត ជា​ពិសេស​ការងារ​សម្តែង​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព គួរ​ឱ្យ​ចាប់អារម្មណ៍​។

ជា​ការ​មើលឃើញ​ពី​ស្នាដៃ និង​ជំនាញ​សួង ស៊ី​ធឿ​ន ត្រូវ​បាន​ផលិតករ លោក​ចាន់​ណា រ៉ូ​ណា​ន និង​លោក​ចេ​ង វ​ណ្ណា ម្ចាស់​ផលិតកម្ម បាន​ផ្តល់​តំណែង​តួ​សំខាន់​ក្នុង​រឿង​ដុំ​ថ្មី មាន​ចំណងជើង​ថា «​សំណើច ៦៥២ គីឡូ​»​។

កញ្ញា សួង ស៊ី​ធឿ​ន បាន​និយាយ​ខ្លះ​ៗ​ថា នាង​សូម​អរគុណ ដល់​បង​ៗ​ផលិតករ ក្រុមការងារ ក្រុម​មិត្ត​រួម​សម្តែង​ទាំងអស់ ដែល​បាន​ជួយ​ជា​មតិ​ផ្តល់​យោបល់​លើកទឹកចិត្ត ជា​ដរាប​មក​អំឡុង​លំបាក​​ផ្លូវចិត្ត​។ មនុស្ស​ជាទី​ស្រឡាញ់​ដែល​យើង​ថា ល្អ​ក្នុង​ចិត្ត ហើយ​អនាគត​ជា​ស្វាមី បែរជា​ទៅ​ចោល​ក្នុង​រូបភាព​មិន​អាច​បក​ត្រឡប់​ទាំង​ស្រស់​ៗ តើ​ស្ត្រី​ណា​ទទួលយក​បាន? នាង​មាន​តែ​ការ​កាត់ចិត្ត ហើយ​អារម្មណ៍​នៅ​តែ​នឹកនា​។

នាង​មាន​តែ​ការងារ​ជា​ចម្បង​សិន ដើម្បី​ទ្រទ្រង់​ជីវភាព និង​ធ្វើការ​ឱ្យ​ល្អជា​មួយ​ភាពយន្ត​ថ្មី ដែល​ខាង​ផលិតកម្ម​គាត់​ជ្រើសរើស​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ