ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ជា​មង្គល​ជីវិត

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៣៦​ព្រះ​មានបុណ្យ​ត្រាស់​សម្តែង​ថា អ​សោ​កំ ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍​ជា​មង្គល​ដ៏​ឧត្តម ។ មនុស្ស​គ្រប់​រូប​តែងតែ​ជួប​នូវ​អារម្មណ៍ គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន ។ ជា​ការ​ពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹងខ្លួន​ឡើង​ត្រចៀក​ជួបនឹង​ស៓​ឡេ​ង ភ្នែក​ជួបនឹង​រូប ច្រមុះ​ជួបនឹង​ក្លិន…

នៅ​ក្នុង​មង្គលសូត្រ​ទី​៣៦​ព្រះ​មានបុណ្យ​ត្រាស់​សម្តែង​ថា អ​សោ​កំ ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍​ជា​មង្គល​ដ៏​ឧត្តម ។

មនុស្ស​គ្រប់​រូប​តែងតែ​ជួប​នូវ​អារម្មណ៍ គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន ។ ជា​ការ​ពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹងខ្លួន​ឡើង​ត្រចៀក​ជួបនឹង​ស៓​ឡេ​ង ភ្នែក​ជួបនឹង​រូប ច្រមុះ​ជួបនឹង​ក្លិន អណ្តាត​ជួបនឹង​រសជាតិ កាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង ។

អារម្មណ៍​ទាំងនេះ ខ្លះ​ជាទី​ពេញចិត្ត​នាំ​ឱ្យ​សប្បាយ ខ្លះ​ជាទី​ស្អប់ខ្ពើម​នាំ​ឱ្យ​ខឹង​មួម៉ៅ​ក្តៅក្រហាយ ។ ប៉ុន្តែ ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរ​មានចិត្ត​ស្អាត​បរិសុទ្ធ ចាក​កិលេស​តណ្ហា លោភៈ ទោសៈ មោហៈ​ហើយ​នោះ លោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងនោះ​ឡើយ ។

ដូចនេះ​ការ​ព្យាយាម​អប់រំ​ចិត្ត​រហូត​បានជា​ចិត្ត​មិន​សោកសៅ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ