ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ កាត់សោបន្ទប់​យកអស់​២គ្រឿង​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុម​ជនសង្ស័យ​បាន​បន្ត​ធ្វើ​សកម្មភាព​ចូល​កាត់​សោ​បន្ទប់ និង​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​យក​ទៅ​បាត់​អស់​ចំនួន​២​គ្រឿង​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ចាក់សោ​.​ក​ទុក​ក្នុង​បន្ទប់​ក្រោមផ្ទះ ។ ករណី​ក្រុម​ជនសង្ស័យ​ចូល​លួច​កាច់​សោ​.​ក​ម៉ូតូ​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ប្រហែលជា​ច​ន្លាះ​ម៉ោង​២​រំលង​អធ្រាត្រ​ទៅ​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ធ្នូ ទើប​ម្ចាស់ផ្ទះ​ភ្ញាក់​ពី​ដំណេក​ហើយ​បានដឹង​ថា បាត់​ម៉ូតូ​អស់​២​គ្រឿង​បង្ក​ការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង​។…

ខេត្តស្វាយរៀង ៖ ក្រុម​ជនសង្ស័យ​បាន​បន្ត​ធ្វើ​សកម្មភាព​ចូល​កាត់​សោ​បន្ទប់ និង​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​យក​ទៅ​បាត់​អស់​ចំនួន​២​គ្រឿង​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ចាក់សោ​.​ក​ទុក​ក្នុង​បន្ទប់​ក្រោមផ្ទះ ។

ករណី​ក្រុម​ជនសង្ស័យ​ចូល​លួច​កាច់​សោ​.​ក​ម៉ូតូ​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ប្រហែលជា​ច​ន្លាះ​ម៉ោង​២​រំលង​អធ្រាត្រ​ទៅ​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ធ្នូ ទើប​ម្ចាស់ផ្ទះ​ភ្ញាក់​ពី​ដំណេក​ហើយ​បានដឹង​ថា បាត់​ម៉ូតូ​អស់​២​គ្រឿង​បង្ក​ការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង​។

បើ​តាម​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ក្រុម​ជនសង្ស័យ​លួច យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​គ្រឿង ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១N-៧៣៩៥ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ហុងដា ធុន​សេ​១១០ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ស្វាយ​រៀង (​មិន​ចាំ​ស្លាក​លេខ​) ។ ចំណែក​ម្ចាស់​ម៉ូតូ​ទ​ឈ្មោះ​ម៉ី ដុក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភួ​មិ​ក​ពោត​ម្រាក់ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ករណី​ទី​១​គឺ​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ និង​លួច​កាត់​សោ​បន្ទប់ រួច​​កាច់​សោ.ក​ម៉ូតូ​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ ក្នុង​ឃុំ​ពពែ​ត ​ស្រុក​ស្វាយ​ទាប ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មិន​ទាន់​រក​ឃើញ​តម្រុយ​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំងនេះ​នៅឡើយ​ទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ