ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ខ្លួនឯង​ស្តី​តិចតួច​សោះ បែរជា​ធ្វើ​បែប​នេះ​ដាក់​គាត់​ទៅ​វិញ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​ដោយសារ​កូនប្រុស​ម្នាក់​ទាញ​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ម្តាយបង្កើត​របស់​ខ្លួន បណ្តាល​ឲ្យ​ចំ​ក្បាល​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ដោយ​ខឹង​ម្តាយ​ស្តីប្រដៅ​តិចតួច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០៤​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ នៅ​ចំណុច​ក្នុងផ្ទះ​ជន​រង​គ្រោះ…

ខេត្ត​ប៉ៃលិន ៖​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​ដោយសារ​កូនប្រុស​ម្នាក់​ទាញ​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ម្តាយបង្កើត​របស់​ខ្លួន បណ្តាល​ឲ្យ​ចំ​ក្បាល​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ដោយ​ខឹង​ម្តាយ​ស្តីប្រដៅ​តិចតួច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​០៤​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែធ្នូ​នេះ នៅ​ចំណុច​ក្នុងផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ៅ សុ​ជាតិ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រង​របួស​បែក​ចុង​ចិញ្ចើម​ខាងឆ្វេង និង​របួស​បែកក្បាល​ពីលើ​ដេរ​ចំនួន​០៥​ថ្នេរ (​ជា​ម្ដាយបង្កើត​ជនសង្ស័យ​) ។

ចំណែក​ជន​បង្ក​ឈ្មោះ ឃុន បូ​រ៊ី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប​រយ៉ា​ខា បាន​នាំ​ខ្លួន​ជន​បង្ក​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​សាកសួរ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ