នៅក្នុងមង្គលសូត្រទី៣៥ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា ផុជ្ឋស្ស លោកធម្មេហិចិត្តំ យស្ស ន កម្បតិ ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ជាមង្គលដ៏ឧត្តម ។
លោកធម៌ក្នុងទីនេះបានដល់ធម្មជាតិជាទីប្រាថ្នា និងជាទីស្អប់របស់មនុស្ស និងជាធម៌ដែលតែងកើតមាននៅក្នុងលោកចំពោះមនុស្សគ្រប់រូប មិនថាបុគ្គលនោះជាអ្នកចេះដឹងធម៌ ឬមិនចេះធម៌ឡើយ ហើយក៏មិនរើសមុខថាជាពុទ្ធសាសនិក ឬជាសាសនិករបស់សាសនាណាមួយឡើយ ។ លោកធម៌មាន៨ប្រការគឺ មានលាភ១ ឥតលាភ១ មានយស១ ឥតយស១ សរសើរ១ និន្ទា១ សុខ១ និងទុក្ខ១ ។
អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាដើមរមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង៨នេះឡើយ ទើបពួកលោករមែងរស់នៅជាសុខក្សេមក្សាន្ត ។
ដូចនេះការព្យាយាមអប់រំចិត្តឱ្យបានទៅជាចិត្តដែលមិនញាប់ញ័រដោយលោកធម៌ទាំង៨ ជាមង្គលដ៏ឧត្តម ។ដោយសាន សារិន
ចែករំលែកព័តមាននេះ