ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ដូច​ឃើញ​ខ្មោច នាំ​គ្នា​រត់​ផង បោះ​កាបូប​ចោល​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ភ្លាម​ៗ បន្ទាប់​ពី​ជនសង្ស័យ​សទាំង​២​នាក់​នេះ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ក៏​មាន​កាយវិការ​គួរ​ឱ្យ​សង្ស័យ ថែម​ទាំង​ព្យាយាម​រត់គេច​ខ្លួន និង​បោះ​កាបូប​ចោល ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ និង​ឆ្កឹះ​សោ​មួយ​ឈុត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ភ្លាម​ៗ បន្ទាប់​ពី​ជនសង្ស័យ​សទាំង​២​នាក់​នេះ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ក៏​មាន​កាយវិការ​គួរ​ឱ្យ​សង្ស័យ ថែម​ទាំង​ព្យាយាម​រត់គេច​ខ្លួន និង​បោះ​កាបូប​ចោល ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ និង​ឆ្កឹះ​សោ​មួយ​ឈុត កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ ២០១៩ ជិត​បុរី​ប៉េង​ហួត​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ យ​ន ភឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ធ្លាប់​ជាប់​ពន្ធនាគារ និង​២-​ឈ្មោះ ស៊ឹ​ម សៀ​ប អាយុ​៣៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ភូមិ​ខ្វា ចំណែក វត្ថុ​តាង​ដែល​ដកហូត​បាន​មាន ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ និង​ឆ្កឹះ​សោ​មួយ​ឈុត ព្រមទាំង​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​មួយ​គ្រឿង ។

តាម​សម្ដី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន គឺ​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ បាន​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ ធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់ បទល្មើស​ផ្សេង​ៗ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​មក​ដល់​ចំណុច​ក្នុងភូមិ​ខាងលើ ក៏​ប្រទះ​ឃើញ​បុរស​២​នាក់​ជិះ​សង់​កូរ៉េ​កញ្ចាស់​១​គ្រឿង ព្រមទាំង​ស្ពាយ​កាបូប ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​ទាំងនោះ​មាន​អាកប្បកិរិយា​គួរ​ឲ្យ​សង្ស័យ ទើប​សមត្ថកិច្ច​ដេញ​តាម​ឃាត់​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ បែរជា​ព្យា​យាម​បើក​ម៉ូតូ​រត់គេច ហើយ​បោះ​កាបូប​ចោល រួច​រត់គេច​រហូត​ដល់​ជិត​នឹង​បុរី​ប៉េង​ហួត ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ព្រមទាំង​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ និង​ឆ្កឹះ​សោ​មួយ​ឈុត ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ឧបករណ៍​ទាំងនេះ​ពិតជា​របស់​ពួក​គេ​ពិតប្រាកដ ។ បន្ទាប់​ពី​សាកសួរ​រួច​ហើយ ជនសង្ស័យ ព្រម​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ