ត្រៀមខ្លួនរំភើប រីករាយ ! សម្រាប់ការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមម៉ាកាវ


រាជធានីភ្នំពេញ៖ អ្នកគាំទ្រជាច្រើនរយនាក់បានស្រែកអបអរសាទរយ៉ាងខ្លាំងអំឡុងសន្និសីទសារព័ត៌មានក្នុងការត្រៀមប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់កម្ពុជា និង ក្រុមម៉ាកាវ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨ខែធ្នូ​ ឆ្នាំ ២០១៩ នៅ Urban Village ។ ក្រុមបាល់ទាត់ទាំងពីរបានសម្តែងនូវអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះគ្នាទៅវិញទៅមកដោយភាពកក់ក្តៅ សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដែលមានរយៈពេល ២ថ្ងៃនេះ ។

«ទោះបីវាជាការប្រកួតមិត្តភាពក៏ដោយ ក្រុមបាល់ទាត់របស់យើងដែលជាក្រុមតំណាងឲ្យប្រទេសកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ ដើម្បីយកជ័យជម្នះឲ្យប្រទេសកម្ពុជាក្នុងការប្រកួតនេះឲ្យបាន ។ ក្រុមព្រះខ័នរាជស្វាយរៀង គឺពិតជាអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានធ្វើការប្រកួតជាមួយនឹងក្រុម MUST CPK ដែលជាក្រុមជើងឯកម៉ាកាវក្នុង Elite League» ។ នេះបើតាមសម្តីរបស់កីឡាករបាល់ទាត់កំពូលក្នុងប្រទេសកម្ពុជា លោក ប្រាក់ មុន្នីឧត្តម បានលើកឡើង ។

លោក Diego Patriota, អ្នកដឹកនាំក្រុមម៉ាកាវ MUST CPK បាននិយាយថា «ការប្រកួតនេះ គឺប្រៀបដូចជាការដកស្រង់បទពិសោធន៍ដ៏ល្អថ្មីមួយ សម្រាប់ក្រុមរបស់ពួកគេក្នុងការអភិវឌ្ឍន៍ខ្លួនទាំងកម្លាំងកាយ និងបច្ចេកទេសក្នុងការប្រកួតនៅថ្ងៃក្រោយបន្តទៀត» ។

ក្រៅពីនេះ ក្រុមបាល់ទាត់ទាំងពីរក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រុមហ៊ុន Prestige Homes Cambodia និង​ ក្រុមហ៊ុន​ Urban Village ដែលបានរៀបចំកម្មវិធីការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះឡើង និង អរគុណទៅដល់ម្ចាស់ឧបត្ថម្ភធំដែលមានដូចជា ក្រុមហ៊ុន Cambodian Derivatives Exchange (CDX), Golden FX Link Capital និង ក្រុមហ៊ុន Goldwell Capital ផងដែរ ។

លោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia ក៏បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា «គោលបំណងសំខាន់នៃព្រឹតិ្តការណ៍នេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ គឺប្រទេសកម្ពុជា និងម៉ាកាវ ។ មិនត្រឹមតែប៉ុណ្ណេះ ក្រុមហ៊ុន​ Urban Village និង​ Prestige Homes Cambodia ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់របស់ប្រទេសកម្ពុជា ដូចជារៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដ៏អស្ចរ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និងក្រុមម៉ាកាវ (MUST CPK) ។

រួមគ្នានេះដែរលោក Ben Li ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Urban Village បានធ្វើការអញ្ជើញភ្ញៀវជាច្រើននាក់ឲ្យចូលរួមក្នុងអំឡុងសន្និសីទកាសែត ដើម្បីឲ្យពួកគេបានមកទស្សនាការដាក់បង្ហាញផ្ទាល់នូវគម្រោងលំនៅដ្ឋានរបស់ Urban Village និង អាគារ G ដ៏ថ្មីដែលជាគម្រោងលំនៅដ្ឋានរបស់ Urban Village ដែលទើបនឹងធ្វើការដាក់លក់ជាផ្លូវការនៅដើមខែធ្នូនេះ ។ ទន្ទឹមនឹងនេះដែរ អ្នករៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរំពឹងថា ភ្ញៀវកិត្តិយស វិនិយោគិន អ្នកគាំទ្រ និងភ្ញៀវពិសេសៗ ដទៃទៀត និងសាធារណជនជាច្រើនរាប់រយនាក់ អាចទទួលភាបសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសប្រចាំឆ្នាំ ២០១៩នេះ ៕

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ