ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! អគ្គនាយករង និង​បក្សពួក​ឃុបឃិតគ្នា​ស៊ីដាច់​លុយ​៨​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយករង​មីក្រូហិរញ្ញវត្ថុ អាតូម និង​សហការី​២នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញនា​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ពាក់​ពន្ធ​បទល្មើស​ឃុបឃិត​ក្លែង​លិខិត​ស៊ី​ដាច់​ប្រាក់​ប្រមាណ​៨លាន​ដុល្លារ​អា​មេ​រិ​កជា​ប្រាក់​កម្ចី​ឥនទាន ។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយករង​មីក្រូហិរញ្ញវត្ថុ អាតូម និង​សហការី​២នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញនា​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ពាក់​ពន្ធ​បទល្មើស​ឃុបឃិត​ក្លែង​លិខិត​ស៊ី​ដាច់​ប្រាក់​ប្រមាណ​៨លាន​ដុល្លារ​អា​មេ​រិ​កជា​ប្រាក់​កម្ចី​ឥនទាន ។

ជន​សង្ស័​យទី​១-ឈ្មោះ អ៊ុ​ក គិរី​រតនៈ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅផ្ទះ​លេខ ២៧​បេ ផ្លូវ​៦៥៦ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ មាន​តួនាទី​ជា​អគ្គនាយករង​មីក្រូហិរញ្ញវត្ថុ អាតូម ខែ​ភី​ថ​ល, ទី២-​ឈ្មោះ អ៊ូ វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្មា​ទះ​លេខ ៧៥ ភូមិ​ត្នរ​ពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ឥនទាន​គ្រឹះ​ស្ថាន​មីក្រូ​ហរ​ញ្ញ​វត្ថុ​អាតូម និងទី៣-​ឈ្មោះ វណ្ណ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ភា សង្កាត​ប្រទះ​ឡា​ង ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នា​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០១៩ និង បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញដើម្បី​ធ្វើការ​សាកសួរ​ពាក់​ព័ន្ធនឹងបណ្ដឹង​របស់​ឈ្មោះ ហ៊ា​ង រតនា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម នៃ​គ្រិៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​អាតូម ខែ​ភី​ថ​ល ដែល​មានកម្ម​វត្ថុ​ប្ដឹង​ចោទ​ពី​បទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ( ក្លែង​លិខិតផ្ទេរកម្មសិទ្ធិ​ដី ផ្ទះ​) ដើម្បី​ដាក់បញ្ចាំ​ខ្ចី​លុយ​ធនាគារ ។

ក្នុង​នោះ​មាន​ឯកសារ​កម្ចី​ប្រាក់​ជា​ច្រើន​ទៀត ដែល​ជនសង្ស័យ​បាន​គេ​ឃុបឃិត​គ្នា​ក្លែងបន្លំ និង វាយតម្លៃ​ហួស​ពី​ការ​ពិត​ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​បាន​ច្រើន ។ សរុប​ទឹកប្រាក់​ដែល​ជនសង្ស័យ​ឃុបឃិត​គ្នា ក្លែង​ឯកសារ ខាង​មីក្រូហិរញ្ញវត្ថុ​បាត់បង់​ប្រមាណ​៨លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​តែ​២​ឆ្នាំប៉ុណ្ណោះ ។ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​នៅឡើយ​ទេ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ