ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឃាត់ខ្លួន​មេការ​ខារ៉ាអូខេ​រូប​នេះ​ទាំង​អធ្រាត្រ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​-ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនជាប់ចោទ​ពី​បទ​​ចែកចាយគ្រឿងញៀន ពីកម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ចុះបង្ក្រាប​​នៅ​ចំណុច​ផ្ទះ​សំណាក់​ចំការ​ដូង​ ​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅវេលា​​ម៉ោងជាង​១​​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៨​​…

ស្រុក​ព្រៃ​នប់​-ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនជាប់ចោទ
​ពី​បទ​​ចែកចាយគ្រឿងញៀន ពីកម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ចុះបង្ក្រាប​​នៅ​ចំណុច​ផ្ទះ​សំណាក់​ចំការ​ដូង​ ​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅវេលា​​ម៉ោងជាង​១​​រំលង
​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៨​​ ធ្នូ នេះ ។

សេចក្តីរាយការណ៍បន្តថា ​ស្ត្រីសង្ស័យខាងលើ​​ម្នាក់ ឈ្មោះ ឡាយ ស្រី​ល័​ក្ខ ​អាយុ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ប្រភពបន្តថា ស្ត្រីសង្ស័យគឺជាមេការ​ក្នុងខារ៉ាអូខេ ដែល​លួចចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។

ការបង្ក្រាបជាក់ស្តែង ត្រូវបាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​សារធាតុ​ញៀន​ចំនួន​​១​កញ្ចប់​ធំ ទូរស័ព្ទ​ដៃ​២​គ្រឿង លុយ​ចំនួន២១មុ​ឺ​ន​ប្រាំ​ពាន់​រៀល និង​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​Zoomer-X​។ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ