ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ប្រែប្រួល​រហូត​ធៀប​ជាមួយ​ដុល្លារ​សាំង​ហ្គា​ពួរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​រៀល​ខ្មែរ គឺជា​ធម្មតា​ទៅ​ហើយ​តែងតែ​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ​បើ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ឯទៀត ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ក៏​ចេះ​តែ​ឡើង​ចុះ​ផង​ដែរ​នៅ​ស​ប្តា​ហ៍​នេះ ។ ធនាគារជាតិ នៃ កម្ពុជា កាលពី​ថ្ងៃ​ទី ២៧​ខែធ្នូ ឆ្នាំ…

ប្រាក់​រៀល​ខ្មែរ គឺជា​ធម្មតា​ទៅ​ហើយ​តែងតែ​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ​បើ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ប្រទេស​ឯទៀត ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ក៏​ចេះ​តែ​ឡើង​ចុះ​ផង​ដែរ​នៅ​ស​ប្តា​ហ៍​នេះ ។

ធនាគារជាតិ នៃ កម្ពុជា កាលពី​ថ្ងៃ​ទី ២៧​ខែធ្នូ ឆ្នាំ ២០១៩​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គា​ពួរ​ទិញ​ចូល ៣០០៣​រៀល លក់​ចេញ ៣០៣៣​រៀល និង​កាលពី​ថ្ងៃ​ទី ២៦​កន្លង​មក ១​ដុល្លារ​សាំង​ហ្គា​ពួរ​ទិញ​ចូល ២៩៩៧​រៀល លក់​ចេញ ៣០២៧​រៀល ។

ទន្ទឹម​នេះ​ដែរ​កាលពី​ថ្ងៃ​ទី ២៥​ខែធ្នូ​នេះ​គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ​ទិញ​ចូល ២៩៩៤​រៀល លក់​ចេញ ៣០២៤​រៀល ហើយ​កាលពី​ថ្ងៃ​ទី ២៤​ទិញ​ចូល ២៩៩២​រៀល លក់​ចេញ ៣០២២​រៀល និង​កាលពី​ថ្ងៃ​ទី ២៣​ទិញ​ចូល ២៩៩៣​រៀល លក់​ចេញ ៣០២៣​រៀល ៕

អត្ថបទសរសេរ ដោយ