ចាប់បានម៉ូតូ៦គ្រឿង និងឈើ៧៥ដុំ ខណៈម្ចាស់រត់បាត់
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវ សីមា…
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវ សីមា…
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា បានសហការជាមួយគណៈបញ្ជាការឯកភាព ចុះទៅបង្ក្រាបម៉ូតូកែច្នៃ៦គ្រឿង ដឹកឈើចំនួន៧៥ដុំ ខណៈម្ចាស់រត់គេចខ្លួនបាត់ ។
ក្រោយចាប់ទុកវត្ថុតាងទាំងអស់ខាងលើនោះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបាននាំយកវត្ថុតាងទាំងអស់នោះទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ