ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពានថ្ម​សម័យ​បារាំង​អាយុកាល​ជាង​100​ឆ្នាំ​ គ្មាន​ការ​កម្ទេច​ចោល​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ស្ពានថ្ម​នៅ បាត់ដំបង​គ្មាន​ការ​វា​យក​ម្ចេ​ច​ចោល​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ថែរក្សា​និង​អភិរក្ស​មរតក​ដូនតា​ដែល​មាន​អាយុកាល​លើស​ពី​៥០​ឆ្នាំ​ឡើង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ស្ពានថ្ម​នៅ បាត់ដំបង​គ្មាន​ការ​វា​យក​ម្ចេ​ច​ចោល​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ថែរក្សា​និង​អភិរក្ស​មរតក​ដូនតា​ដែល​មាន​អាយុកាល​លើស​ពី​៥០​ឆ្នាំ​ឡើង ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កយ៉ាង​​ផុសផុល​ថា ស្ពានថ្ម​ចាស់​នៅ​ខេត្ត​បាត់ដំបង​ត្រូវ​បាន​អភិបាលខេត្ត​នេះ​ស្នើ​សុំ​វាយកម្ទេច​ចោល ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច​(RULE) កាលពី​ព្រឹក​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​នៅ​សាកលវិទ្យាល័យ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​ថា មរតក​ដូនតា​ដែល​បាន​បន្សល់​ទុក​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ ត្រូវ​នាំ​គ្នា​ថែរក្សា​និង​អភិរក្ស គឺ​គ្មាន​ការ​រុះរើ​ឬ​វាយ​កម្ទេច​ស្ពានថ្ម​ចាស់​សល់​ពី​សម័យ​បារាំង ដែល​មាន
អាយុ​កាល​ជាង​១០០​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ជា​ដាច់​ខាត ។

សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា ដើម្បី​ចៀសវាង​គ្រោះថ្នាក់ អាជ្ញាធរ​ខេត្តបាត់ដំបង ត្រូវ​រក​វិធី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ឆ្លងកាត់​លើ​ស្ពាន​នោះទៀត ជំនួស​មក​វិញ​ដោយ​ធ្វើ​ស្ពាន​បន្ថែម​នៅ​ក្បែរនោះ មិនមែន​វាយ​ស្ពាន​ចាស់​ចោល​នោះ​ទេ ។ សម្ដេច​តេ​ជោ ថ្លែង​ទៀត​ថា «​កន្លង​ទៅ​ស្រាប់តែ​នាំ​គ្នា​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​កថា យើង​នាំ​គ្នា​ប្រុង​វាយ​ស្ពាន​សល់​ពី​សម័យ​បារាំង​នៅ​បាត់ដំបង​។ សូម​បញ្ជាក់ អ្វី​ដែល​បន្សល់​ទុក​លើស​ពី​៥០​ឆ្នាំទៅ គឺ​ខិត​ខំ​រក្សា អាហ្នឹង​ក្លាយទៅជា​សមិទ្ធផល អានោះ​ជាង​១០០​ឆ្នាំ រឿង​អី​ត្រូវ​ទៅ​វាយចោល ខិតខំ​រក្សា​វា ជួស​ជុល​ធ្វើ​ម៉េច​ទប់​ដើម្បី​កុំ​ឲ្យ​វា​បាក់​» ។

សូម​រំឭក​ថា ស្ពានថ្ម​ចាស់​សល់​ពី​សម័យ​បារាំង​នេះ ស្ថិត​នៅ​ក្នុងភូមិ​កម្មករ សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ស្ពាន​ឆ្លងកាត់​ស្ទឹង​សង្កែ កសាង​ឡើង​នៅ​ឆ្នាំ​១៩១៦ ដែលមាន​ភាព​ស៊ី​វិ​ល័យ​តាម​រចនា​បថ​បារាំង ។ កាលពី​អំឡុង​ឆ្នាំ​២០០០ ស្ពាន​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ស្នើសុំ​រុះរើ​រួច​ម្ដង​មក​ហើយ តែ​ដោយសារ​មាន​ប្រ​តិកម្ម​ពី​ប្រជាពលរដ្ឋ អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន និង​ស្ថានទូត​បារាំង​ផង​នោះ ស្ពាន​នេះ​ត្រូវ​បាន​ជួស​ជុល​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន ។

ស្ពានថ្ម​ចាស់​សល់​ពី​សម័យ​បារាំង​នេះ មាន​អាយុកាល​ជាង​១០០​ឆ្នាំ​មក​ហើយ ជា​សំណង់​បេតិកភណ្ឌ​ទីក្រុង​នៅ​សល់​តែ​មួយ​គត់ ក្នុង​ខេត្តបាត់ដំបង និង​នៅ​សល់​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និង​បរិស្ថាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ