ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មនៅតាមបណ្ដាខេត្តនានា និងនៅរាជធានីភ្នំពេញផងនោះពេលនេះត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងចាប់ខ្លួនបានហើយ ។
ជនសង្ស័យមានឈ្មោះ ស៊ន់ ស្រ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំមានស្រុកកំណើតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្នរស់នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងត្រូវបានចាប់ខ្លួន នៅចំណុចផ្ទះឈ្មោះ ពៅ ផារី ភេទស្រី អាយុ៦១ឆ្នាំ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ ។
តាមប្រភពលោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានថ្លែងប្រាប់ថា ជនសង្ស័យបានក្លែងឯកសារ និងតែងតែដើរប្លន់លួចរថយន្ត និងងម៉ូតូ តាមបណ្តាខេត្តនានាទូទាំងប្រទេសរហូតមានដីកាបង្គាប់ឱ្យតាមចាប់ខ្លួនជាច្រើនករណី ។
លោកស្នងការរងបញ្ជាក់ថា ក្រោយចាប់ខ្លួនបានសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម៉ូតូ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ ចំនួន១គ្រឿង, ផ្លាកលេខម៉ូតូ១៦ផ្លាក, កញ្ចក់ម៉ូតូចំនួន៥គូរ, ដុំសោរម៉ូតូចំនួន៤, សោលេខ១២ចំនួន១, សោរលេខ១៤ចំនួន១, កាំបិតចំនួន១, វ៉ាលីពណ៌ខ្មៅចំនួន១, វិក្កយបត្រពេទ្យចំនួន១សន្លឹក, ទូរស័ព្ទម៉ាកណូគាពណ៌ខ្មៅចំនួន១ បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ