ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​នាក់​ម្នាក់​អូស​កាឡា​បង្វែរ​ដាន​ប្រពន្ធ ម្នាក់​ទៀត​ធ្វើ​សកម្មភាព​ប្តី​មក​ដល់​ផ្អើល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​តែ​អកុសល​អាក្រក់​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​ស្វាគមន៍​ស្ទើរ​ដង្ហើម​ច​ង្រឹ​ត​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​២៥​នាទី នៅ​ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ ហ៊ុន…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ជា​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​តែ​អកុសល​អាក្រក់​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​ស្វាគមន៍​ស្ទើរ​ដង្ហើម​ច​ង្រឹ​ត​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​២៥​នាទី នៅ​ចំណុច​រោង​ម៉ាស៊ីនកិនស្រូវ ហ៊ុន ជុង​ហេង ស្ថិត​ក្នុងភូមិ​ព្រែក​រការ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ​ទី​១-​ឈ្មោះ Sun Ming Lin ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​សំណាក់​យីហោ Zhe Shang មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ទី​២-​ឈ្មោះ Long Chang ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​សំណាក់​ជាមួយ​គ្នា រីឯ​ជន​រង​គ្រោះ ឈ្មោះ ញឹ​ប ស៊ី​ថា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រការ ឃុំ​ព្រែក​រការ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

សាក្សី​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FE-2379 មក​ឈប់​នៅ​មុខ​រោង​ម៉ាស៊ីន​ស្រូវ​រួច​ជនសង្ស័យ​ទាំង​ពីរ​បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​ជន​ស​ង្ស​យ័​ឈ្មោះ Long Chang បាន​ដើរ​ចូល​ទៅ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ដល់​ចំណុច​មុខ​បន្ទប់​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ស្ទុះ​ចេញ​មក​សួរនាំ​ថា មក​រក​អ្វី? ហើយ​ជនសង្ស័យ​បាន​ចង្អុល​ទៅ​កន្លែង​ម៉ាស៊ីនកិនស្រូវ និង​ចង្អុល​ទៅ​គំនរ​បាវ​អង្ករ ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​នាំ​ជនសង្ស័យ​ទៅ​កន្លែង​បាវ​អង្ករ​ចម្ងាយ​ពី​បន្ទប់ដេក​របស់​ខ្លួន​ប្រហែល​២០​ម៉ែត្រ ពេល​នោះ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ Sun Min Lin ដោយ​ឃើញ​ជន​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង​ក៏​បាន​ដើរ​ចូល​តាម​ក្រោយ​សំដៅ​ចូល​ទៅ​ក្នុ​បន្ទប់ដេក​របស់​ជន​រង​គ្រោះ​ហើយ​បាន​បើក​ទូ​ដាក់​ខោអាវ ។

ស្រាប់តែ​ខណៈនោះ​ប្តី​របស់​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ឃ្លាំង​ស្រូវ​ខាង​ក្រោយមក​ដល់​បានឃើញ​ជនសង្ស័យ​ឈ្មោះ Sun Ming Lin បាន​បើកទ្វា​បន្ទប់​គេង​របស់​ខ្លួន ហើយ​បាន​ស្រែកសួ​ថា ហ្អែ​ង​ចូល​ផ្ទះ​អញ​ធ្វើ​អី? ដោយ​ស្រែក​ខ្លាំង​ៗ​ស្រាប់​ជន​ស​ង្ស​យ័​ឈ្មោះ Long Chang បាន​រត់​ពី​រោង​ម៉ាស៊ីន​ខាងក្រោយ​សំដៅ​មក​កន្លែង​ដាក់​ម៉ូតូ​រួច​ជនសង្ស័យ​ឈ្មោះ Sun Ming Lin ក៏​ស្ទុះ​រក​បម្រុង​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ត្រូវ​ប្តី​របស់​ជន​រង​គ្រោះ​បាន​ធាក់​ម៉ូតូ​បណ្តាល់​ឱ្យ​ដួល​ហើយ​ជនសង្ស័យ​ទាំង​ពីរ​ព្យាយាម​រត់គេច​ខ្លួន​ទើប​ជន​រង​គ្រោះ​ស្រែ​កថា ចោរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​រួច​ដាក់​ម្នាក់​១​ដៃ​១​ជើង​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ