ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samir Nasri ថា​ចង់​លេង​ជាមួយ Mahrez ជាង Salah ព្រោះ​មូលហេតុ​សំខាន់​១​គត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទាំង Mohamed Salah និង Riyad សុទ្ធតែ​ត្រូវ​បាន​គេ​បោះ​ឱ្យធ្វើ​ជា​បេក្ខជន​នៅ​ក្នុង​ការ​ដណ្តើម​ពាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទាំង Mohamed Salah និង Riyad សុទ្ធតែ​ត្រូវ​បាន​គេ​បោះ​ឱ្យធ្វើ​ជា​បេក្ខជន​នៅ​ក្នុង​ការ​ដណ្តើម​ពាន CAF African Player of The Year តែ​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal គឺ​លោក Samir Nasri បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ចង់​លេង​ជាមួយនឹងកីឡាករ Mahrez ជាង ។

តារា​អាហ្វ្រិក​ទាំង​ពីរ​រូប​នេះ​បាន​ដណ្តើម​យក​ពានរង្វាន់ Premier League ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួម​ជាមួយ​កីឡាករ​អន្តរជាតិ Sadio Mane និង Pierre-Emerick Aubameyang ។ Nasri ដែល​ធ្លាប់​លេង​នៅ​ក្លិប​កាំភ្លើង​ធំ Arsenal និង ក្លិប​មេឃ​ខៀវ Manchester City ចូល​ចិត្ត​លេង​ជាមួយ Mahrez ដែល​គាត់​ចាត់ទុកជា​កីឡាករ​លេង​មាន​ភាព​ជា​ក្រុម​ជាង Salah ដែល​ជា​ខ្សែប្រយុទ្ធ​ក្លិប​ហង្ស​ក្រហម​។

អតីត​កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា ៖«​នេះ​ក៏​ព្រោះតែ​គាត់​ជា​ជនជាតិ​អាល់​ហ្សេ​រី ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​ស្ទីល​លេង​របស់​គាត់​ដែរ​។ Mahrez គឺជា​កីឡាករ​លេង​មាន​ភាព​ជា​ក្រុម ខណៈ​ដែល Salah ចូល​ចិត្ត​លេង​តែឯង​។ គាត់​ចង់​តែ​ស៊ុត​ចូល​ទី​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​អាច​ថា Salah ជា​មនុស្ស​អាត្មា​និយម​នោះ​ទេ ប៉ុន្តែ​គាត់​លេង​យក​តែ​គ្រាប់​បាល់ និង ទិន្នន័យ​តែ​ប៉ុណ្ណោះ​» ។ ជា​ចុង​ក្រោយ Nasri ថា​៖ «​ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​លេង​បាល់ one-two បញ្ជូន​ទៅ​មក​ជាមួយនឹង Mahrez បាន​។ គាត់​គឺជា​កីឡាករ​ដែល​អ្នក​អាច​សម្រប​ខ្លួន​បាន​ស្រួល​បំផុត​»៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ