ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ត្រៀម​បញ្ជូន​កងទ័ព​ទៅ​កាន់​លី​ប៊ី

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​លី​ប៊ី  ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​បាន​ប្រកាស​បើកផ្លូវ ទៅ​រក​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់​មួយ​របស់​តួ​ក​គី​នៅ​លី​ប៊ី ដោយ​លោក​ប្រកាស ពី​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​របស់​សភា លើ​ការ​បញ្ជូន​កងទ័ព​នេះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី ប្រឈម​មុខ​នឹង​កងកម្លាំង​របស់​បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី…

ប្រទេស​តួ​ក​គី​-​លី​ប៊ី  ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​បាន​ប្រកាស​បើកផ្លូវ ទៅ​រក​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់​មួយ​របស់​តួ​ក​គី​នៅ​លី​ប៊ី ដោយ​លោក​ប្រកាស ពី​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​របស់​សភា លើ​ការ​បញ្ជូន​កងទ័ព​នេះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី ប្រឈម​មុខ​នឹង​កងកម្លាំង​របស់​បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី លោក​ខា​លី​ហ្វា​ហា​ហ្វ​តា​។

ការ​ដាក់​ពង្រាយ​កងទ័ព​តួ​ក​គី​នៅ​លី​ប៊ី អាច​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ជម្លោះផ្ទៃក្នុង​ប្រទេស​នេះ ដែល​មានការ​លូកដៃ​របស់​បណ្ដា​មហាអំណាច​តំបន់ ចាប់តាំងពី​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​កាលពី​ឆ្នាំ​២០១១​មក​។

ជា​ហេតុផល​នៃ​អន្តរាគមន៍​បែប​នោះ​តួ​ក​គី​លើក​ឡើង​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី ដែល​ខ្លួន​ជួយ​ទ្រទ្រង់​ខាង​យោធា ជា​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​អ​.​ស​.​ប ខណៈ​ដែល​សេនាប្រមុខ​ហា​ហ្វ​តា ពុំ​មានការ​គាំទ្រ​ជា​អន្តរជាតិ​ណាមួយ ដើម្បី​ឲ្យ​ទទួល​បាន​ជំនួយ​ឡើយ ក៏​ទោះបី​មាន​ប្រទេស​មួយ​ចំនួន​បាន​ជួយ​គេ​ក្ដី​។

ការ​ជួយ​ថែរក្សារ​ដ្ឋា​ភិ​បាន​រួបរួម​ជាតិ​លី​ប៊ី កាន់តែ​សំខាន់​សម្រាប់​តួ​ក​គី ដែល​ទើប​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​នោះ លើ​កិច្ចព្រមព្រៀង​មួយ ដែល​អាច​ឲ្យ​ក្រុង​អង់កា​រ៉ា​មាន​សិទ្ធិ​ដ៏​ទូលំទូលាយ ក្នុង​តំបន់​ដែនទឹក​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ដែល​សម្បូរ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​។ បែប​នេះ​នាំ​ឲ្យ​ប្រទេស​ក្រិ​ក អេ​ហ្ស៊ី​ប ស៊ីប​ និង​អ៊ី​ស្រា​អែ​ល​មិន​សប្បាយចិត្ត​។

លោក​អ័​រ​ដូ​ហ្គា​ន​ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​អង់កា​រ៉ា​ថ្លែង​ថា យើង​នឹង​ដាក់​ជួន​សភា​សំណើ​បញ្ជូន​កងទ័ព​ទៅ​លី​ប៊ី ខណៈ​សភា​នឹង​ចាប់ផ្ដើម​ការងារ​ចាប់ពី​ថ្ងៃ​ទី​៧​មក​រា​ទៅ​។ ប្រសិនបើជា​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​ម្ចាស់ នោះ​សំណើ​នេះ​អាច​អនុម័ត​នា​ថ្ងៃ​ទី​៨​ឬ​ទី​៩​មក​រា ដែល​ជា​ការ​ឆ្លើយ​តប ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ស្របច្បាប់​លី​ប៊ី​នូវ​ជំនួយ​ខាង​យោធា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ