ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចាន់​តូ ជួប​សំណេះ​សំណាល​​​ជាមួយ​​មន្ត្រី​បុគ្គលិក

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ លោក ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ លោក ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ​​​នៃ​កម្ពុជា​ ខេត្តសៀមរាប​។

នៅ​ឱកាស​នោះ លោក​អគ្គទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា ជា ចាន់​តូ បាន​ស្នើ​ឲ្យ​មន្ត្រី បុគ្គ​លិក​ទាំងអស់​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បាន​ល្អ​តាម​តួនាទី​ភារកិច្ច​រៀង​ៗ ពិសេស​ការ​ពង្រឹង​ស្ថេ​រ​ភាព​ប្រាក់​រៀល និង​ការ​ផ្ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ និង​សាធា​រណ​ជន​មក​លើ​ការ​គ្រប់គ្រង​របស់​ធនាគារជាតិ នៃ​កម្ពុជា ។

ជាមួយ​នេះ​ដែរ លោក ជា ចាន់​តូ បាន​ជម្រុញ​ឲ្យ​មន្ត្រី​បុគ្គលិក​សាខា​ធនាគារជាតិ នៃ​កម្ពុជា​ខេត្ត​សៀមរាប ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ​និង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កាន់​តែ​ទទួល​បានការ​ជឿជាក់​ទុកចិត្ត​ពី​ប្រជាជន និង​សាធារណជន​មក​លើ​ប្រព័ន្ធ​ដឹកនាំ​គ្រប់គ្រង​របស់​​ធនាគារជាតិ​នៃ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ លោក​នៅ​បាន​ស្នើ​ឲ្យ​មន្ត្រី​ម្នាក់​ៗ​មានការ​បង្កើន​សមត្ថភាព និង​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​និង​មានការ​គោរព​វិន័យ តួនាទី តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​រឹង​មាំ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក ជា ចាន់​តូ ក៏​បាន​ស្នើ​ដល់​មន្ត្រី​វ័យក្មេង​ដែល​ជា​អ្នក​បន្តវេន​ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀន និង​ទាញ​យក​បទ​ពិសោធន៍​ពី​មន្ត្រី​ជំនាន់​មុន​ៗ​សម្រាប់​ឲ្យ​ខ្លួន​ក្លាយជា​អ្នកដឹកនាំ​ល្អ​ប្រក​បដោយ​ចំណេះដឹង និង​ចំណេះធ្វើ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា​កាន់​មានការ​រីក​ចម្រើន​ក្រោម​ដំបូល​សុខ​សន្តិភាព​។

ហើយ​ត្រូវ​បន្ត​គាំទ្រ​នយោបាយ ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​គោលនយោបាយ​រាជរដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍភាព​សង្គម​ជាតិ និង​អនាគត​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ