ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ យុវជន​សម័យនេះ មាន ឱកាស​ជាង​យុវជន​សម័យ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា យុវជន​នា​សម័យ​បច្ចុប្បន្ន​នេះ​មានឱកាស​ច្រើន​ជាង​យុវជន​សម័យ​មុន ព្រោះ​ពួក​គេ​បាន​សិក្សា និង​រៀន​ជំនាញ​បាន​ស្រួល ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា យុវជន​នា​សម័យ​បច្ចុប្បន្ន​នេះ​មានឱកាស​ច្រើន​ជាង​យុវជន​សម័យ​មុន ព្រោះ​ពួក​គេ​បាន​សិក្សា និង​រៀន​ជំនាញ​បាន​ស្រួល ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នា​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​សម្ដេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ថា យុវជន​របស់​យើង​នៅ​សម័យនេះ អាច​ចាត់ ទុកជា​យុវជន​មានសំណាង​ជាង​យុវជន​សម័យ​មុន ដោយសារ​យុវជន​សម័យ​មុន​បាន​បាត់បង់​ឱកាស​អស់ ហើយ នៅ​ពេល​ប្រទេស​មាន​សន្តិភាព​ក្នុង​ដំណាក់កាល​ចន្លោះ​ឆ្នាំ​១៩៥៣-១៩៥៤ ដល់​ឆ្នាំ​១៩៧០ ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេចឪ​ព្រះ​បរម​រតន​កោដ្ឋ​របស់​យើង​គឺ​យុវជន​មានឱកាស ។

ប៉ុន្តែ​យុវជន​បាន​បាត់បង់​ឱកាស​ក្នុង​រយៈពេល​សង្គ្រាម​ឆ្នាំ​១៩៧០​ដល់​១៩៧៥ និង​ពិសេស​នោះ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ។ ក្នុង​ឆ្នាំ​១៩៧០​ដល់​១៩៧៥ ឱកាស​របស់​យុវជន​មិន​ទាន់​បាន​បាត់​ទាំងស្រុង​នោះ​ទេ ដោយសារ​នៅ​ក្នុង​រដ្ឋ​កាល លន់ ន​ល់ បាន​បណ្តុះបណ្តាល​យុវជន​រៀនសូត្រ ប៉ុន្តែ​នៅ​ក្នុង​សម័យ​ប៉ុ​ល ពត យុវជន​គឺ​បាន​បាត់បង់​ទាំងស្រុង ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បន្ទាប់​ពី​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែល​ថ្ងៃ​ទី​២៩ ធ្នូ គឺជា​ខួប​លើក​ទី​២១​ជោគជ័យ​នៃ​ការ​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បង្រួបបង្រួម និង​បញ្ចប់សង្គ្រាម និង​ឯកភាព​ទឹកដី ដែល​ពី​មុន​បាន​ចែក​ជា​តំបន់​ត្រួតត្រា​គ្នា​ជា ចម្រៀក​ៗ ។ សម័យ​ឥឡូវនេះ​មិនមែន​ជា​សម័យ​ចាប់​ទា ហាន​នោះ​ទេ គឺជា​សម័យ​ជ្រើសរើស​ទាហាន​ដោយ​ដាក់​ពាក្យ​ប្រឡង ដែល​មួយ​ឆ្នាំ​ៗ​មាន​ជាង​១​ម៉ឺន​នាក់ ។

ដូច្នេះ ​ខុស​ពី​មុន​ទាហាន​ដើរ​ប្រមូល​មនុស្ស​ធ្វើ​ទាហាន ដោយ​អ្នកខ្លះ​មិន​ធ្វើ​ដោយ​រត់ចោលជួរ​ថែម​ទៀត ។
ទាហាន​សម័យ​ប្រទេស​មាន​សន្តិភាព​មាន​អ្នក​ចង់​ធ្វើ​ច្រើន ចំណែក​ទាហាន​សម័យ​សង្គ្រាម​គេ​មិន​ចង់​ធ្វើ​ទេ​ព្រោះ​ទៅ​ច្បាំង​គ្នា ។ ប៉ុន្តែ​សម័យ​មុន គឺជា​កាតព្វកិច្ច​ត្រូវ​តែ​ធ្វើ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ