ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ វាយ​កញ្ចក់​ទូ​គេ​យក​អស់​៤​គ្រឿង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទូ​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង រួច​ប្រមូល​យក​ទូរស័ព្ទ​បាន​ចំនួន​៤​គ្រឿង ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ ធ្នូ នៅ​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ…

ខេត្តបាត់ដំបង​៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទូ​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង រួច​ប្រមូល​យក​ទូរស័ព្ទ​បាន​ចំនួន​៤​គ្រឿង ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ ធ្នូ នៅ​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។

គេ​មិន​ស្គាល់​អត្តសញ្ញាណ ឬ​ភិនភាគ​នៃ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទេ ហើយ​ក៏​មិន​ស្គាល់​ម៉ាក​ម៉ូតូ​ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​នោះ​ដែរ​។

បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​តូប​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង រួច​ជនសង្ស័យ​ម្នាក់​ចុះ​ដើរ​សំដៅ​តូប​លក់​ទូរស័ព្ទ​ដៃ​យីហោ​«​ស៊ីនួន​»​។ ជន​នោះ​បាន​យក​កូន​ពូថៅ​វាយ​បំបែក​កញ្ចក់​ទូដាក់​តាំង​ទូរស័ព្ទ​លក់​បណ្តាល​ឱ្យ​បែក ហើយ​ប្រមូល​យក​ទូរស័ព្ទ​ដៃ​អស់​ចំនួន​៤​គ្រឿង​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់ រួច​ជិះ​គេចខ្លួន​បាត់​ភ្លាម​ៗ​ដែរ​។

តាម​ប្រភព​ពី​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ឈ្មោះ​ផា​ន វណ្ណ​ឈី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ថា ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ​មាន​ចំនួន​៤​គ្រឿង ម៉ាក​ផ្សេង​ៗ​គ្នា ។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់​បាន​ដុត​ផាវ​បំផ្ទុះ​ចំនួន​២​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព លុះ​បន្តិច​ក្រោយមក​ទើប​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បាន​និយាយ​ថា គេ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ តែ​នៅ​ព្រឹក​នេះ​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ និង​សាកសួរ​ជន​រង​គ្រោះ រួម​ទាំង​សាក្សី​នានា​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ