ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

25 ឆ្នាំ​ហើយ​ដែល​អង្គុយ​លើ​រទេះរុញ មាន​​តែ​សុំទាន​គេ​ដើម្បី​គ្រួសារ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អស់​រយៈពេល​25​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​បុរស​ម្នាក់​ធ្លាក់ខ្លួន​ពិការ ហើយ​ត្រូវ​អង្គុយ​លើ​រទេះរុញ​ដោយ​ពុំ​បាន​ជួយ​អ្វី​ដល់​ប្រពន្ធ​បន្តិច​ទាល់តែ​សោះ ចំពោះ​មូលហេតុ​ដែល​គាត់​ធ្លាក់ខ្លួន​ពិការ​នេះ ត្រូវ​បាន​គាត់​ប្រាប់​ថា ដោយ​សារ​​តែ​កាល​នៅ​ពី​ក្មេង គាត់​បាន​ឡើង​បេះដូង…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អស់​រយៈពេល​25​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​បុរស​ម្នាក់​ធ្លាក់ខ្លួន​ពិការ ហើយ​ត្រូវ​អង្គុយ​លើ​រទេះរុញ​ដោយ​ពុំ​បាន​ជួយ​អ្វី​ដល់​ប្រពន្ធ​បន្តិច​ទាល់តែ​សោះ ចំពោះ​មូលហេតុ​ដែល​គាត់​ធ្លាក់ខ្លួន​ពិការ​នេះ ត្រូវ​បាន​គាត់​ប្រាប់​ថា ដោយ​សារ​​តែ​កាល​នៅ​ពី​ក្មេង គាត់​បាន​ឡើង​បេះដូង ចៃដន្យ​បាន​របូតដៃ​ធ្លាក់​ពីលើ​ដើម​ដូង​មក​ដី​អុក​គូថ ទើប​បណ្ដាល​ឱ្យ​គាត់​ពិការ​រហូត​ចាប់តាំងពី​ពេល​នោះ​មក​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ធ្លាក់ខ្លួន​ពិការ​អង្គុយ​លើ​រទេះរុញ​ខាងលើ​នេះ ឈ្មោះ ឆិល សាក់ រស់នៅ​ភូមិ​នរាយណ៍ ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ​រាល់ថ្ងៃ​គាត់​មិន​អាច​ប្រកប​កិច្ចការ​អ្វី​ក្រៅពី​ដើរ​សុំទាន​តាម​រទេះរុញ​នោះ​ទេ ជួនកាល​ថ្ងៃ​ខ្លះ​សុំ​បាន ជួនកាល​ថ្ងៃ​ខ្លះ​ក៏​សុំ​មិន​បាន​។

បើ​តាម​បុរស​កំសត់​រូប​នេះ​រៀបរាប់​ថា គាត់​ពិតជា​អាណិត​ប្រពន្ធ និង​កូន​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​កូនស្រី​មួយ​រូប​ដែល​វិកលចរិត​។ រាល់ថ្ងៃ​គាត់​ចេញ​ទៅ​សុំទាន​បាន​លុយ​បន្តិចបន្តួច​យក​មក​ឲ្យ​ប្រពន្ធ ដើម្បី​ទិញ​ម្ហូប​ហូប​ជាមួយ​កូនស្រី​ពិការ​។ រូប​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ក្រៅពី​ដើរ​សុំ​ទាន​គេ​អង្គុយ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅ​ហួតហែង ជួនកាល​ថ្ងៃ​ខ្លះ​បាន ជួនកាល​ថ្ងៃ​ខ្លះ​ក៏​មិន​បាន តែបើ​ជួប​អ្នក​ចិត្ត​បុណ្យ​គេ​ក៏​ហុច 1000​ទៅ 2000 រៀល​ក៏​មាន ប៉ុន្តែ​ថ្ងៃ​ខ្លះ បើ​មិន​បាន​ជួប​ជាមួយ​អ្នក​ចិត្ត​បុណ្យ​ទេ គាត់​ក៏​គ្មាន​ប្រាក់​ដែរ​។

បុរស​កំសត់​រូប​នេះ​បាន​រៀបរាប់​ថា ប្រពន្ធ​របស់​គាត់​រាល់ថ្ងៃ​ស៊ីឈ្នួល​មើលថែ​កូន​តូច​ឱ្យ​គេ​ដោយ​បាន​ប្រាក់​ឈ្នួល​តិចតួច​ដែរ​។ ចំពោះ​ជីវភាព​គឺ​គាត់​ខ្សត់​ខ្លាំង​ណាស់ សូ​ម្បី​តែ​ដំបូល​និង​ជញ្ជាំង​ផ្ទះ ក៏​ត្រូវ​បាន​អ្នក​ជិតខាង​ឱ្យ​ស័ង្កសី​យក​មក​បិទ​បាំង​ដែរ ព្រោះ​គាត់​គ្មាន​លទ្ធភាព​រក​លុយ​ទិញ​យក​មក​បាន​ទេ ។ ហើយ​រាល់ថ្ងៃ​រស់​អាស្រ័យ​ទៅ​លើ​ការ​សុំទាន និង​ប្រាក់​កម្រៃ​ប្រពន្ធ​ស៊ីឈ្នួល​មើល​កូន​តូច​ឲ្យ​គេ​តែ​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​ពុំ​មាន​អ្វី​នោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត ក៏​មិន​ដែល​មាន​អង្គ​ការ​ខាង​ណា​ផ្ដល់​អំណោយ​ដល់​គាត់​ដែរ​។

ជា​ចុង​ក្រោយ រូប​គាត់ និង​ភរិយា គ្មាន​អ្វី​ក្រៅពី​លើក​ម្រាមដៃ​ដប់​សំពះ​សុំ​ក្តី​សន្តោស​ប្រណី​ពី​សប្បុរស​ជន​នោះ​ទេ ព្រោះថា ជីវភាព​របស់​គាត់​ពិតជា​លំបាក​ខ្លាំង​ណាស់ ដូច​សប្បុរសជន​ឃើញ​នឹងភ្នែក​ហើយ ។ បើសិនជា​សប្បុរសជន​មាន​ក្តី​មេត្តា​សន្តោស​ប្រណី​ដល់​គាត់ សូម​ទាក់ទង​ទៅ​អាសយដ្ឋាន​របស់​គាត់​ខាងលើ​នោះ នឹង​ជួប ឃើញ​ផ្ទាល់​ពី​ជីវភាព​រស់នៅ​របស់​គាត់​ជាក់​ជា​មិន​ខាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ