ល្បិច​ប្រើ​ថ្នាំ នាំ​ស្ត្រី​ម្នាក់​ទៅ​ប្លុង​ចោល​ម្ដុំ​វត្ត​ព្រៃ​​ស្ពឺ រួច​យក​អស់ពី​ខ្លួន


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ដ្រី​ម្នាក់​ទៅ​ទិញ​ស្បែកជើង​នៅ​ផ្សារ​ឯករាជ្យ​២ ស្រាប់តែ​ត្រូវ​ជន​ស្ស័​យ​ដាក់​ថ្នាំ​សណ្តំ​នាំ​ទៅ​ដោះ​យក​គ្រឿងអលង្ការ និង​ទូរស័ព្ទ​ដៃ​អស់ពី​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ​បិ​ន ស្រី​អូន ហៅ​ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខ​របរ​ជា​អ្នក​រត់​តុ​នៅ​ហាង​គុយទាវ «​ស្រី​អូន​» មានស្រុក​កំណើត​នៅ​ភូមិបរ​ក្នុង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត ចំណែក​សម្ភារៈ​ដែល​បាត់បង់​រួម​មាន ៖ ខ្សែ​.​ក​មាស​៤​ជី ក្រវិល​មាស​១​ជី និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក OPPO F9 ព្រមទាំង​លុយ​ជាង​១០​ម៉ឺន​រៀល​។

តាម​ប្រភព​ពី​សម្ដី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ដើរទៅ​ផ្សារ​ឯក​រាជ្យ​២ ដើម្បី​ទិញ​ស្បែកជើង​ឱ្យ​ក្មួយ ដោយសារ​តែ​ក្មួ​ន​ទារ​សុំ​ស្បែកជើង​១​សម្រាប់​។ បន្ទាប់​មក​គាត់​ក៏​ទិញ​បាន​ស្បែកជើង​រួច​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​ដែល​ជា​ស្រី្ត​២​នាក់ ក្នុង​នោះ​ម្នាក់​ដើរមក​ទះ​ស្មា​គាត់ ហើយ​សុំ​ស្គាល់ រួច​បបួល​គាត់​ជិះ​ម៉ូតូ​ទៅ​ជាមួយ ដោយ​និយាយ​ថា «​សុំ​រាប់អាន​នឹង​គ្នា​» ពេល​នោះ​គាត់​ក៏​ព្រម​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ ដោយ​គាត់​ជិះ​នៅ​កណ្ដាល ហើយ​ត្រូវ​ជនសង្ស័យ​ឌុ​ប​គាត់​យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ម្ដុំ​វត្ត​ព្រៃ​ស្ពឺ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយមក​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​បាន​បន្តិច ទើប​គាត់​រៀង​ដឹងខ្លួន​វិញ ដោយសារ​អស់​ជាតិ​ថ្នាំ​សណ្តំ គាត់​ក៏​លូក​ហៅ​ប៉ៅ​ខោ​យក​ទូរស័ព្ទ​មើល​ម៉ោង មិន​ឃើញ​ទូរស័ព្ទ ក៏​បាន​ស្ទាប​រក​ខ្សែ​.​ក ក្រវិល បាត់​អស់ ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត ទើប​ដឹង​ថា ជនសង្ស័យ​ដាក់​ថ្នាំ​សណ្តំ​យក​អស់ ហើយ​ក៏​ដើរ​យំ​តាម​ផ្លូវ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខណៈ​ពេល​នោះ​ដើរ​បាន​បន្តិច​ឃើញ​មាន​មនុស្ស​មួយ​ក្រុម កំពុង​តែ​អង្គុយ​ផឹកស៊ី ក៏​បាន​សុំ​អង្វរ​ឲ្យ​ពួក​គាត់​ឱ្យ​ជូន​ត្រឡប់​ទៅ​កា​ណា​ស៊ី​ធី ដើម្បី​ដើរ​រក​ជនសង្ស័យ​នៅ​កន្លែង​លក់​មាស តែ​ដើរ​រក​មិនឃើញ​ជនសង្ស័យ​នោះ​ទេ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២ ដើម្បី​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ក៏​បាន​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ ហើយ​កសាង​សំណុំរឿង និង​ស្រាវជ្រាវ​ស៊ើបរក​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ