ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

តាម​គម្ពីរ​មង្គលសូត្រ​ត្រង់​ប្រការ​ទី​៣២​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ព្រហ្មចរិយ​ញ្ច កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ជា​មង្គល​ដ៏​ឧត្តម ។ ត្រង់​ព្រហ្មចរិយ​ញ្ច​នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរ​ទាំង​៨​យ៉ាង​គឺ មិន​សម្លាប់​ជីវិត​សត្វ​១ មិន​លួច​ប្លន់​១ មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​ស្នេហា​១ មិន​ភូត​កុហក​១ មិន​ផឹកទឹក​ស្រវឹង​១…

តាម​គម្ពីរ​មង្គលសូត្រ​ត្រង់​ប្រការ​ទី​៣២​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ព្រហ្មចរិយ​ញ្ច កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ជា​មង្គល​ដ៏​ឧត្តម ។

ត្រង់​ព្រហ្មចរិយ​ញ្ច​នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរ​ទាំង​៨​យ៉ាង​គឺ មិន​សម្លាប់​ជីវិត​សត្វ​១ មិន​លួច​ប្លន់​១ មិន​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​ស្នេហា​១ មិន​ភូត​កុហក​១ មិន​ផឹកទឹក​ស្រវឹង​១ មិន​បរិភោគ​ពេល​រសៀ​ល​​និង​យប់​១ មិន​រាំច្រៀង លេងភ្លេង និង​មិន​តុបតែង​កាយ​ដោយ​គ្រឿងអលង្ការ​១ មិន​ប្រើប្រាស់​សម្ភារ​អង្គុយ​និង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១ ។

នេះ​គឺជា​ការ​ប្រព្រឹត្ត​សង្រួមកាយ វាចា ចិត្ត​យ៉ាង​ប្រពៃ ដែល​មាន​ប្រយោជន៍​ដល់​ខ្លួនឯង ព្រោះ​បាន​ធ្វើ​ចិត្ត​ឱ្យ​បាន​ស្ងប់ស្ងាត់​និង​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ ព្រោះ​មិន​បាន​រំខាន​និង​បៀតបៀន​សង្គម​ជាតិ ។

ហេតុនេះ​ទើប​លោក​ពោល​ថា កិរិយា​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយា​ធម៌​ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ