ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​២​ករណី​ផ្សេង​គ្នា​ក្របួច​បាន​បុរស​៤​នាក់

4 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​ក​)​ចំនួន​៦០​កូន​ថង់​តូច និង​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និង​នគរបាល​ការពារ​ព្រំដែន​គោក​ធ្វើការ​បង្ក្រាប​២​ករណី​ផ្សេង​គ្នា​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ករណី​ទី​១-​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឆេ​ន ម៉ា​ប់ ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​ក​)​ចំនួន​៦០​កូន​ថង់​តូច និង​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និង​នគរបាល​ការពារ​ព្រំដែន​គោក​ធ្វើការ​បង្ក្រាប​២​ករណី​ផ្សេង​គ្នា​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ករណី​ទី​១-​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឆេ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​ជន​នេះ​ត្រូវ​បាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ប៉ុស្តិ៍​អូរ​ជ្រៅ​ឃាត់ខ្លួន និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១១​កូន​ថង់​តូច​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ប៉ោយ​ប៉ែ​ត​។

ករណី​ទី​២-​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤៩​កូន​ថង់​តូច​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ នៅ​ចំណុច​មុខ​កាស៊ីណូ​៩៩ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន​១-​ឈ្មោះ​ឆេ​ង​វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត (​ជា​អ្នក​ជួញដូរ​) ២-​ឈ្មោះ​វ៉ា​ន់ សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត (​ជា​អ្នក​ប្រើប្រាស់​) និង​៣-​ឈ្មោះ​អាង សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ករណី​ទាំង​២​ខាងលើ​នេះ​ត្រូវ​បាន​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ក្រោយ​ធ្វើ​កំណត់ហេតុ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ