ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ព្យាយាម​ដុត​នូវ​បាបធម៌​ទាំងឡាយ

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​៣១​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ត​បោ ច សេចក្តី​ព្យាយាម​ដុត​នូវ​បាបធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ បាបធម៌​បាន​ដល់​លោភៈ​គឺ​ការ​ជាប់ចិត្ត​លោភលន់​ហួសហេតុ​ទៅ​លើ​សម្ភារ​គ្រប់យ៉ាង​១ ទោសៈ គឺ​ចិត្ត​ប្រទូស រ៉ាយ ស្អប់…

នៅ​ក្នុង​មង្គលសូត្រ​ទី​៣១​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ត​បោ ច សេចក្តី​ព្យាយាម​ដុត​នូវ​បាបធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

បាបធម៌​បាន​ដល់​លោភៈ​គឺ​ការ​ជាប់ចិត្ត​លោភលន់​ហួសហេតុ​ទៅ​លើ​សម្ភារ​គ្រប់យ៉ាង​១ ទោសៈ គឺ​ចិត្ត​ប្រទូស រ៉ាយ ស្អប់ ក្រោធ​ខឹង​គ្រប់យ៉ាង​១ និង​មោហៈ គឺ​សេចក្តី​ងងឹតងងល់ វង្វេងវង្វាន់ មាន​កាប់សម្លាប់ លួច​ប្លន់ និង​កុហក​ឆបោក កេងប្រវ័ញ្ច​ជាដើម ។ រីឯ​តបៈធម៌​បាន​ដល់​ការ​ព្យាយាម​ដុត​បំផ្លាញ​នូវ​កិលេស​ទាំង​បី​ខាងលើ​ផ ង​និង​ព្យាយាម​កសាង​នូវ​អំពើ​ល្អ​គ្រប់យ៉ាង​មាន​ទាន សីល ភាវនា សាង​ផ្លូវថ្នល់​សាលារៀន​ជាដើម​ផង ដែល​សុទ្ធតែ​មាន​ប្រ​យោ​ជ​ន៏​ដល់​ខ្លួនឯង​និង​សង្គម​ជាតិ​យ៉ាង​ពិតប្រាកដ ។

ហេតុនេះ​សេចក្តី​ព្យាយាម ដុត​នូវ​បាបធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ